ពិភពលោក​បង្ហាញ​ប្រតិកម្ម ក្រោយ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​រង​ការ​បាញ់​ប្រហារ​

2022/07/08 07:58:52 pm        2.3 K

​ជប៉ុន៖ យោងតាម​ក្រុមមន្ត្រី​បាន​ឲ្យ​ដឹងថា លោក Shinzo Abe អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ត្រូវ​បាន​រង​ការ​បាញ់​ប្រហារ ខណៈ​កំពុង​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​ទីក្រុង Nara ភាគ​ខាងលិច។​ ​ការវាយប្រហារ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​តក់ស្លុត និង​ការ​ថ្កោល​ទោស​ជាច្រើន​នៅ​ក្នុង​ពិភពលោក។

​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Anthony Albanese បាន​និយាយ​ថា ព័ត៌មាន​ដ៏​រន្ធត់​ពី​ប្រទេស​ជប៉ុន​ដែល​ថា អតីត​នាយករដ្ឋមន្ត្រី Shinzo Abe ត្រូវ​រង​ការ​បាញ់​ប្រហារ ​អារម្មណ៍​របស់​យើង​គឺ​នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក Abe និង​ប្រជាជន​ជប៉ុន​នៅ​ពេល​នេះ​។ ​ឯកអគ្គរដ្ឋទូត​អាមេរិក​លោក Rahm Emanuel បាន​និយាយ​ថា យើងទាំងអស់គ្នា​ពិតជា​សោក​សៅ និង​រន្ធត់​ណាស់ ដោយសារតែ​ការ​បាញ់​ប្រហារ​ទៅលើ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Abe Shinzo​។

លោក Abe គឺជា​មេដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ជប៉ុន និង​ជា​សម្ព័ន្ធមិត្ត​ឥត​ងាករេ​របស់​សហរដ្ឋអាមេរិក​។ រដ្ឋាភិបាល​អាមេរិក និង​ប្រជាពលរដ្ឋ​អាមេរិក​កំពុង​បួងសួង​សុំ​ឲ្យ​លោក Abe មាន​សុវត្ថិភាព​រួចផុត​ពី​គ្រោះថ្នាក់​។ ​ហើយ​ភាព​អាណិត​អាសូរ​របស់​យើង​នឹង​ស្ថិតនៅ​ជាមួយ​គ្រួសារ​របស់​លោក និង​ប្រជាជន​ជប៉ុន​។ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី​លោកស្រី Teuku Faizasyah បាន​បង្ហាញ​ការ​អាណិត​អាសូរ​យ៉ាង​ខ្លាំង ជួស​មុខ​ឲ្យ​ក្រុម​រដ្ឋមន្ត្រីការបរទេស G20 ចំពោះ​លោក Abe​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm