ពលរដ្ឋទទួលបានផលប្រយោជន៍វិស័យទេសចរណ៍ពីប្រាសាទសំបូរព្រៃគុក ក្រោយបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

2022/07/08 08:00:34 pm        1.3 K

ភ្នំពេញ៖ តំបន់ប្រាសាទសំបូរព្រៃគុក បានប្រែពីប្រាសាទកណ្ដោកកណ្ដែងនៅកណ្ដាលព្រៃ មកជាតំបន់ទេសចរណ៍ស្រូបទាញភ្ញៀវទេសចរជាតិ អន្តរជាតិ។

បច្ចុប្បន្នតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ក៏កំពុងស្ថិតក្រោមការអភិរក្សដោយ​យកចិត្តទុក​ដាក់ និងក៏បានជួយកែប្រែជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋរស់នៅជុំវិញ តាមរយៈការបង្កើត​មុខ​របរនានា ​ពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

ជាមោទកភាពសម្រាប់កម្ពុជា ថ្ងៃទី៨កក្កដា ឆ្នាំ ២០២២ ជាគម្រប់ខួប៥ឆ្នាំ ដែលតំបន់រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក បានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក។ទីតាំងតំបន់ប្រាសាទ​សំបូរព្រៃគុក​នេះ ក៏ជាតំបន់ទេសចរណ៍សំខាន់មួយ សម្រាប់ខេត្តកំពង់ធំ ក៏ដូចជាសម្រាប់កម្ពុជា​ទាំងមូលដែរ។

បច្ចុប្បន្នដោយសារវិស័យទេសចរណ៍ក្នុងតំបន់នេះ ក៏បានកែប្រែជីវភាពរស់នៅ ផ្ដល់នូវមុខរបរដល់​ប្រជាពលរដ្ឋរស់​នៅជុំវិញផងដែរ។ ​នេះជាការបញ្ជាក់របស់លោក ឃ្លាំង ជោ​ មានវ័យ ៧០ឆ្នាំ ដែលបានរស់នៅក្នុងតំបន់នេះ តាំងពីជំនាន់ ឪពុកម្ដាយគាត់មកម្លេះ។

ក្នុងនាមជាចាស់ព្រឹទ្ធាចារ្យមួយរូប​ លោកចងចាំថា ​កាលដើមឡើយប្រជាពលរដ្ឋក្នុងតំបន់នេះ ហាក់ដូចជារស់នៅកណ្ដាលព្រៃ ​ខុសប្លែកពីបច្ចុប្បន្ន។ បច្ចុប្បន្នប្រជាពលរដ្ឋចេះបង្កើតមុខរបរ និង​ទាញយកប្រយោជន៍ពីវិស័យទេសចរណ៍ ​ក្នុងតំបន់ប្រាសាទសំបូរព្រៃគុកនេះ។

វិស័យទេសចរណ៍នៅតំបន់ប្រាសាទសំបូរព្រៃគុកនេះ ​ពិតជាមានសារៈប្រយោជន៍ និងផ្ដល់​នូវ​មុខរបរដល់ប្រជាពលរដ្ឋរស់នៅជុំវិញ។​ នេះជាការលើកឡើងរបស់ លោកស្រី ហួន កឺល មានវ័យជាង៥០ឆ្នាំ ដែលសព្វថ្ងៃ ​ប្រកបរបរជាអ្នកផលិតវត្ថុអនុស្សាវរីយ៍ដោយដៃ ចេញពីធនធានធម្មជាតិ។

ចំពោះប្រជាពលរដ្ឋក្នុងស្រុក ដែលបានមកកំសាន្តនៅក្នុងតំបន់ ប្រាសាទសំបូរព្រៃគុកនេះ ក៏បាន​កោតសរសើរ និងមើលឃើញពីភាពវិវត្តច្រើនក្នុងតំបន់នេះផងដែរ។ ​ពួកគាត់លើកឡើងដែរថា ជាកូនខ្មែរត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់ពីអ្វីដែលជារបស់ខ្មែរ។

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ​ជាអតីតរាជធានីខ្មែរ ឥសានបុរៈ ដែលមានភាពល្បីរន្ទឺ​នៅ​សតវត្សទី ៧។ ដោយកិច្ចខិតខំប្រឹងប្រែងរបស់​ រាជរដ្ឋាភិបាលកម្ពុជា ​តំបន់ប្រាសាទសំបូរព្រៃគុក បានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក​ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ នៅ​ទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm