ក្រសួងទេសចរណ៍ជំរុញភ្ញៀវទេសចរចុះឈ្មោះធ្វើបណ្ណទស្សនកិច្ចតម្លៃសមរម្យ ដើម្បីដើរកម្សាន្តនៅកម្ពុជា

2022/07/08 08:23:26 pm        704

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ខែកក្កដានេះ នៅក្រសួងទេសចរណ៍ បានបើកប្រជុំរៀបចំបណ្ណទស្សនកិច្ច​តម្លៃសមរម្យ។ តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រកាសជំរុញភ្ញៀវទេសចរនានា ចុះឈ្មោះធ្វើបណ្ណទស្សនកិច្ចតម្លៃសមរម្យ ដើម្បី​ទទួលបានការបញ្ចុះតម្លៃការទិញកញ្ចប់ទេសចរណ៍ដើរកម្សាន្តនៅក្នុងស្រុក ក៏ដូចជា​ការទទួលបានការបញ្ចុះតម្លៃពីតាមបណ្តាមូលដ្ឋានអាជីវកម្មទេសចរណ៍ នៅពេលចេញដើរកម្សាន្តក្នុងស្រុក។

ឯកឧត្តម ប៉ាក់ សុខុម ថ្លែងថា សម្រាប់​ភ្ញៀវទេសចរណ៍ដែលមានបណ្ណទស្សនកិច្ច​តម្លៃ​សមរម្យ​នៅក្នុងខ្លួន គឺអាចទទួលបានការបញ្ចុះតម្លៃប្រមាណពី ១០% ទៅ២០% នៅតាមបណ្តាអាជីកម្ម​ទេសចរណ៍​ដែលជាបានចូលជាសមាជិកបណ្ណដំណើរកម្សាន្ត​ដែល​មាន​តម្លៃសមរម្យរបស់ក្រសួងទេសចរណ៍។

យ៉ាងក៏ដោយនៅក្នុងអំឡុងពេលនេះ ក្រសួងទេសចរណ៍បាននឹងកំពុងស្វែងរកបណ្តាក្រុមហ៊ុន​អាជីវកម្មទេសចរណ៍ចូលរួមធ្វើជាសមាជិកបណ្ណដំណើរកម្សាន្តតម្លៃសមរម្យ ហើយសម្រាប់​បណ្តាក្រុមហ៊ុនការីទេសចរណ៍ដែលបានចូលរួមធ្វើសមាជិកបានសំដែងការគាំទ្របញ្ចុះតម្លៃសម្រាប់ទេសចរដែលមានបណ្ណដំណើរកម្សាន្ត និងចូលរួមដើម្បីជម្រុញ​ចលនាទេសចរក្នុងស្រុក​បន្ត​ការរីកចំរើន​ពិសេសក្រោយវិបត្តិកូវីដ១៩។

បើតាមលោក គន្ធា ភិរម្យ ប្រធានការិយាល័យផ្សព្វផ្សាទេសចរណ៍ក្នុងស្រុក ថ្លែងថា បន្ទាប់​ពីក្រសួង​ទេសចរណ៍​បានប្រកាសសាកល្បង ​បើកដំណើរចុះឈ្មោះធ្វើបណ្ណដំណើរកម្សាន្តតម្លៃសមរម្យ តាមប្រព័ន្ធGoogle form ​របស់នាយកដ្ឋានជម្រុញចលនាទេសចរណ៍​ក្នុងស្រុក ក្នុងរយៈពេល​ប្រមាណ ២ខែកន្លងមកនេះ គឺមានពលរដ្ឋខ្មែរប្រើប្រាស់អត្តសញ្ញាណ​បណ្ណសញ្ជាតិខ្មែរចុះឈ្មោះ ប្រមាណជាង ១០០នាក់ក្នុងនោះមាននិស្សិតប្រមាណជាង៨៦% មន្ត្រីរាជការប្រមាណ១០% ហើយក្រៅពីនេះជាពលរដ្ឋទូទៅ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm