
បាត់ដំបង ៖ បន្ទាប់ពីអាក់ខានប្រារព្ធពិធី រុក្ខទិវា ៩កក្ដដា ២ឆ្នាំកន្លងមកនេះ ដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ នាពេលនេះកូនឈើជិតមួយម៉ឺនបួនពាន់ដើម នឹងត្រូវដាំលើផ្ទៃដីដប់ហិកតា នាស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើសំបួសមាស ខេត្តបាត់ដំបង ដើម្បីអបអរសាទរ ពិធី រុក្ខទិវា ៩ កក្កដា ២០២២ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។










