
អន្ដរជាតិ៖ នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានធ្វើការថ្កោលទោសយ៉ាងយ៉ាងខ្លាំងចំពោះការបាញ់សម្លាប់លោកអតីតនាយករដ្ឋមន្រ្តី Shinzo Abe នៅទីក្រុង Nara កាលពីព្រឹកមិញនេះ ។ លោក Kishida បានវិលត្រឡប់ទៅកាន់ការិយាល័យរបស់លោកវិញ នៅទីក្រុងតូក្យូ តាមឧទ្ធម្ភាគចក្រ ចេញពីខេត្ត Yamagata ជាកន្លែងដែលលោកចុះយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត ហើយលោកបានធ្វើសន្និសីទសារព័ត៌មានស្តីពីការបាញ់ប្រហារនេះ៕