
អន្ដរជាតិ៖ ការទទួលមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe នៅថ្ងៃនេះ ក្រោយរូបលោកត្រូវបានគេបាញ់ប្រហារ អំឡុងពេលថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការស្វែងរកសំឡេងឆ្នោតនៅការបោះឆ្នោតព្រឹទ្ធសភានោះ បានធ្វើឲ្យប្រទេសមួយនេះ មានការតក់ស្លុត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលគេស្គាល់ថាជាប្រទេសមានច្បាប់ទម្លាប់រឹតត្បឹតខ្លាំងរឿងប្រើប្រាស់អាវុធនោះ ហើយក៏ជាទីកន្លែងដែលអំពើហិង្សាពាក់ព័ន្ធនឹងអាវុធ កម្រកើតឡើងបំផុតនោះដែរ ។ វាពិតជាពិបាកមានអាវុធផ្ទាល់ខ្លួនស្របច្បាប់ខ្លាំងណាស់នៅក្នុងប្រទេសជប៉ុន៕
