នគរបាល​ក្រុង ​Nara ពិនិត្យ​សន្តិសុខ​ឡើងវិញ​ក្រោយ​ឃាតកម្ម​លើ​លោក Abe

2022/07/09 06:12:58 pm        1.6 K

​ជប៉ុន៖ នគរបាល​ក្រុង Nara ភាគ​ខាងលិច​ប្រទេស​ជប៉ុន​បាន​និយាយ​ថា ​ពួកគេ​នឹង​ពិនិត្យឡើងវិញ​នូវ​ការរៀបចំ​សន្តិសុខ​សម្រាប់​អតីត​នាយករដ្ឋមន្ត្រី​លោក Shinzo Abe បន្ទាប់ពី​លោក​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​សុក្រ​។ ជនសង្ស័យ​អាយុ 41ឆ្នាំឈ្មោះ Yamagami Tetsuya រស់នៅក្នុង​ទីក្រុង Nara ត្រូវបាន​ចាប់ខ្លួន​នៅ​កន្លែង​កើត​ហេតុ​ បន្ទាប់ពី​បាន​បាញ់​ប្រហារ​លោក Abe ដែល​កំពុង​ថ្លែង​ទៅកាន់​មនុស្ស​ជាច្រើន​ ជា​ផ្នែក​នៃ​យុទ្ធនាការ​បោះឆ្នោត​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ នគរបាល​ក្រុង ​Nara បាន​និយាយ​ថា ពួកគេ​បាន​បង្កើត​ក្រុមការ​ងារ​​ដែល​មាន​សមាជិក​ចំនួន 90នាក់ ហើយ​នឹង​ស៊ើប​អង្កេត​លើ​ករណី​ឃាត​កម្ម​នេះ​។​ ក្រុម​មន្ត្រី​បាន​និយាយ​ថា ពួកគេ​បាន​ដឹង​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Abe មកកាន់​ទីក្រុង Nara កាល​ពី​ពេល​ល្ងាច​មុន​ពេល​លោក​មកកាន់​ទីក្រុង​នេះ ប៉ុន្តែ​រឿងនេះ​នៅ​តែ​មាន​ពេល​មិន​គ្រប់​គ្រប់គ្រាន់ ​ក្នុង​ការ​ត្រៀម​រៀបចំ​សន្តិសុខ​ដ៏​ចាំបាច់​។ នគរបាល​បាន​និយាយ​ថា ជនសង្ស័យ​បាន​សារ​ភាព​ថាបាន​បាញ់​​លោក Abe ដោយ​ខឹងសម្បា​រលើ​អង្គការ​សាសនា​មួយ ដែល​ជន​នេះ​ជឿ​ថា ​អតីត​នាយករដ្ឋមន្ត្រី​លោក ​Abe មាន​ជាប់​ពាក់ព័ន្ធ​។ Yamagami បាន​ប្រាប់​នគរបាល​ថា ម្តាយ​របស់​គាត់​បាន​ចូលរួម​ជាមួយ​អង្គការ​នេះ ហើយ​បាន​បរិច្ចាគ​ប្រាក់​ជាច្រើន ប៉ុន្តែ​បណ្តាលឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​គ្រួសារ​របស់គាត់​។ នគរ​បាល​បាន​ដកស្រង់​សម្តី​ជននេះ​ថា គាត់​បានដឹង​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Abe មកកាន់​ទីក្រុង Nara តាម​បណ្តាញ​អ៊ីនធឺណិត ហើយ​គាត់​បានមក​កន្លែង​កើតហេតុ​តាម​រថភ្លើង​។

ក្រុមមន្ត្រី​និយាយថា កាំភ្លើង​កែច្នៃ​ប្រើ​សម្រាប់​សម្លាប់​លោក Abe មាន​ប្រវែង​ប្រហែល ៤០​សង់ទីម៉ែត្រ​។ នគរបាលបាន​ឆែកឆេរ​លំនៅឋាន​របស់​ជនសង្ស័យ ហើយ​ដកហូត​បាន​លោហៈ​កែច្នៃ និង​កាំភ្លើង​ឈើ​ជាច្រើន​ដើម ដែល​ស្រដៀង​ទៅនឹង​កាំភ្លើង​ដែល​បាន​ប្រើ​ក្នុងការ​វាយប្រហារ​។ នគរបាល​បាន​ដកស្រង់​សំដី​របស់ Yamagami ដោយបាន​និយាយ​ថា គាត់​បាន​បម្រើការ​ជាមួយ​កងកម្លាំង​ស្វ័យការពារ​រយៈពេល 3ឆ្នាំ​រហូតដល់​ឆ្នាំ2005 ហើយ​បច្ចុប្បន្ន​គាត់​គ្មាន​ការងារ​ធ្វើ​នោះទេ​។ លោក Abe អាយុ 67ឆ្នាំ​បាន​ដួល​ទៅលើ​ដី ហើយ​ត្រូវបាន​គេ​ឃើញ​ហូរឈាម បន្ទាប់ពី​លោក​ត្រូវបាន​គេ​បាញ់​ពី​ខាងក្រោយ​នៅ​ម៉ោង 11:30ម៉ោង​ក្នុង​តំបន់ ខណៈ​លោក​កំពុង​ថ្លែង​នៅមុខ​ស្ថានីយ​រថភ្លើងក្នុង​ទីក្រុង Nara ភាគ​ខាងលិច នៅពេល​កំពុង​ធ្វើ​យុទ្ធនាការ​សម្រាប់​ការបោះឆ្នោត​សភា​ជាន់ខ្ពស់​នៅ​ថ្ងៃអាទិត្យ​។ ការបាញ់ប្រហារ​ចំនួន​ពីរ​គ្រាប់​ត្រូវ​បាន​គេ​ឮ ហើយ​គេ​បានឃើញ​ឈាម​ហូរ​នៅលើ​អាវ​របស់លោក Abe៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm