ជប៉ុន៖ ប្រជាជនកាន់ទុក្ខជាច្រើននាក់បានសម្រុកទៅកាន់ទីតាំង ដែលអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានគេធ្វើឃាត។ សាកសពរបស់លោកត្រូវបានដឹកទៅកាន់ទីក្រុងតូក្យុពីទីក្រុង Nara ជាកន្លែងដែលលោកត្រូវបានបាញ់ប្រហារ ខណៈកំពុងធ្វើយុទ្ធនាការបោះឆ្នោត។

អ្នកកាន់ទុក្ខបានតម្រង់ជួរដ៏វែងនៅថ្ងៃសៅរ៍នេះ នៅទីតាំងកើតហេតុដែលលោក Abe ត្រូវបានគេធ្វើឃាត ជាការបញ្ជូនរលកនៃភាពតក់ស្លុតតាមរយៈប្រទេសដែលត្រូវបានគេដឹងថា មានកម្រិតអំពើហិង្សាទាប និងមានច្បាប់កាំភ្លើងតឹងរ៉ឹងបំផុត។ រថយន្តដឹកសពដែលដឹកភរិយាលោក Abe លោកស្រី Akie ត្រូវបានគេជឿថា ដង្ហែសាកសពរបស់លោកពីទីក្រុង Nara ភាគខាងលិចទៅកាន់ទីក្រុងតូក្យូនៅព្រឹកថ្ងៃសៅរ៍នេះ។

នគរបាលនិយាយថា អ្នកនយោបាយដ៏ល្បីឈ្មោះម្នាក់របស់ប្រទេសជប៉ុនកំពុងធ្វើយុទ្ធនាការបោះឆ្នោត នៅពេលនោះបុរសវ័យ ៤១ឆ្នាំម្នាក់បានបាញ់លោកដោយប្រើកាំភ្លើងកែច្នៃ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK បានរាយការណ៍ថា ជនសង្ស័យបានសារភាពដល់នគរបាលថា ខ្លួនមិនពេញចិត្តចំពោះលោក Abe និងមានបំណងសម្លាប់លោក៕
អត្ថបទ៖ ប៊ុនថន