ថ្នាក់ដឹកនាំ​សហព័ន្ធ​គាំទ្រ​ការបង្កើត​កីឡា​តេ​ក្វាន់​ដូ​ WT ​វិទ្យាល័យ ហ៊ុន សែន សេរីភាព

2022/07/11 05:06:20 pm        102

​តេ​ក្វាន់​ដូ៖ ថ្នាក់ដឹកនាំ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ WT ​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការបង្កើត​ក្លិប​កីឡា​តេ​ក្វាន់​ដូ​ WT ​វិទ្យាល័យ ហ៊ុន សែន សេរីភាព នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ផ្ដល់ឱកាស​ឲ្យ​សិស្សានុសិស្ស​បាន​ហ្វឹកហាត់ និង​កីឡាក្រៅ​ម៉ោង​សិក្សា។​

​នេះ​បើតាម​ការលើកឡើង​រប​ស់លោក ម៉ោង ស្រេង អនុប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ​ WT ​បន្ទាប់ពី​លោក​បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​បើក​ដំណើរការ​ក្លិប​តេ​ក្វាន់​ដូ​ WT ​វិទ្យាល័យ ហ៊ុន សែន សេរីភាពកាលពី​ថ្ងៃទី​១០ ខែកក្កដា​ម្សិលមិញ។ ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​លោក​ IM JONG NAM ​អនុប្រធាន​សមាគម​តេ​ក្វាន់​ដូ​ខ្យុ​ង​ហ្គី​ដូ ដែលជា​ម្ចាស់ជំនួយ​ជំរុញ​ឲ្យ​មានការ​បង្កើត​ក្លិប​នេះ​ផងដែរ។​ ​លោក ម៉ៅ ស្រេង បាន​សម្ដែង​ការ​អរគុណចំពោះ​គណៈ​គ្រប់គ្រង​វិទ្យាល័យ ហ៊ុន សែន សេរីភាព ដែល​បានផ្តល់​ទីតាំង​ក្នុង​បរិវេណ​វិទ្យាល័យសម្រាប់​បង្កើត​ក្លិប​នេះ​ឡើង ដើម្បី​ជាការ​រួមចំណែក​អនុវត្ត​កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការត្រៀម​ដាក់បញ្ចូល​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​ WT ​នេះ​ផង និង​ជំរុញ​ឲ្យ​សិស្សានុសិស្ស ក៏ដូចជា​ប្រជាពលរដ្ឋបាន​យល់ដឹង​ពី​ការហ្វឹកហាត់​កីឡា នាំមក​នូវ​សុខភាព មិត្តភាព សាមគ្គីភាព និង​ការអភិវឌ្ឍន៍ ពិសេស​ស្របតាម​ពាក្យស្លោក​របស់​រាជរដ្ឋាភិបាល ប្រជាជន​ម្នាក់ ត្រូវ​លេង​កីឡា​មួយ​ប្រភេទ​ក្នុង​ជីវិត។​

​លោក​បណ្ឌិត ជ្រិ​ន សុធា អគ្គលេខាធិការ​សហព័ន្ធបាន​គូសបញ្ជាក់ថា ការបើក​ដំណើរការ​ក្លិប​នេះ ស្របតាម​ផែនការ​យុទ្ធសាស្ដ្រ​របស់​សហព័ន្ធក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រភេទ​កីឡា​អូឡាំពិក​នេះ​ឲ្យ​កាន់តែ​រីកចម្រើន ហើយ​ឈានទៅរក​ការផលិត​ធនធាន​កីឡាករ​-​កីឡាការិនី​មាន​សមត្ថភាពសម្រាប់​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា។​ ​លោក​ ​ស្រី​ ​ស្រឿ​ន​ ​នាយករង​ក្លិប​វិទ្យាល័យ ហ៊ុន សែន សេរីភាព និង​អនុប្រធាន​ក្លិប​កីឡា​តេ​ក្វាន់​ដូ​ WT ​វិទ្យាល័យ ហ៊ុន សែន សេរី​ភាបាន​ឲ្យ​ដឹងថា ការរៀបចំ និង​បង្កើត​ក្លិប​នេះគឺ​ចំណាយ​ថវិកា​ប្រមាណ ១២,០០០​ដុល្លារក្រោម​ការឧបត្ថម្ភ​រប​ស់​សមាគម​តេ​ក្វាន់​ដូ​ខ្យុ​ង​ហ្គី​ដូ។ ក្លិប​នេះ​មាន​បណ្តោយ​ប្រវែង ៤៨ម៉ែត្រ និង​ទទឹង​វែង ៧ ដែល​បង្កើតឡើង​ក្នុង​គោលបំណង​រួមចំណែក​អភិវឌ្ឍ​កីឡា និង​បំផុស​ប្រភេទ​តេ​ក្វាន់​ដូ​ WT ​ឲ្យ​ផ្តល់​សិស្សានុសិស្សនៅ​ទីក្រុង​តាខ្មៅ ក៏ដូចជា​ផ្តល់ឱកាស​ដល់​និស្សិត​បាន​ចូលរួម​ប្រកួតប្រជែង ដើម្បី​ជ្រើសរើស​សិស្ស​ដែលមាន​ទេពកោសល្យ​តំណាង​ខេត្តកណ្តាល និង​ជាតិ​ចូលរួម​ប្រកួត​កីឡា​សកល​វិទ្យាល័យ​ជាតិ និង​អន្តរជាតិ​ផ្សេងៗ​ទៀតផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        273
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        334

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm