បាល់ទាត់៖ ខ្សែបំរើ Real Madrid, Toni Kroos ត្រូវបានកាសែត Marca ចុះផ្សាយថា នឹងចូលនិវត្តន៍ពីក្រុមជំរើសជាតិអាល្លឺម៉ង់នៅរដូវក្តៅខាងមុខ ពោលគឺក្រោយបញ្ចប់ព្រឹត្តការណ៍ Euro ២០២០។ កីឡាករវ័យ ៣១ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ១០១លើកហើយឲ្យក្រុមជំរើសជាតិអាល្លឺម៉ង់ ស៊ុតបញ្ចូលទីបាន ១៧គ្រាប់ ឈ្នះជើងឯកពិភពលោក ២០១៤ នៅលើទឹកដីប្រេស៊ីល។

ដំណឹងចូលនិវត្តន៍របស់ Toni Kroos ក៏បន្តពីអ្នកចាត់ការអាល្លឺម៉ង់ Joachim Low ដែលនឹងចាកចេញពីអាល្លឺម៉ង់ក្រោយ Euro ២០២០។ ការចាកចេញពីក្រុមជំរើសជាតិអាល្លឺម៉ង់ ក៏នឹងធ្វើឲ្យ Toni Kroos ផ្តោតអារម្មណ៍ជាមួយ Real Madrid ផងដែរ បន្ទាប់ពីបានចុះកិច្ចសន្យាជាមួយ Real Madrid ដល់ឆ្នាំ២០២៣៕
អត្ថបទ៖នាង សុភាវុធ