Elena Rybakina ក្លាយជា​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន​ទី១ ដែល​ឈ្នះ​ជើងឯក Grand Slam

2022/07/11 05:59:17 pm        159

​​វាយ​កូន​បាល់៖ កីឡាការិនី​វាយ​កូន​បាល់ Elena Rybakina បាន​ក្លាយជា​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន​ដំបូងបង្អស់​ដែល​ឈ្នះ​ជើងឯក Grand Slam ក្រោយ​យកឈ្នះ​កីឡាការិនី​ទុយ​នេ​ស៊ី Ons Jabeur គ្រង​ជើងឯក Wimbledon​។

​​កីឡាការិនី​វ័យ ២៣ឆ្នាំ Elena Rybakina ត្រូវបាន​កីឡាការិនី Ons Jabeur នាំមុខ​មួយ​សិត​មុន ៣-៦ មុន​ពេលដែល​វាយបក​យកឈ្នះ​វិញ ២សិត​ផ្ទួនៗ ៦-២ និង ៦-២ និង​បាន​ក្លាយជា​កីឡាការិនី​វ័យក្មេង​ជាងគេ​ដែរ​រាប់​ពី​ឆ្នាំ២០១១ ដែល​ឈ្នះ​ជើងឯក Wimbledon​។​ ​​Rybakina មាន​ដើមកំណើត​នៅ​ទីក្រុង​មូ​ស្គូ​ប្រទេស​រុស្ស៊ី តែ​ប្រកួត​តំណាង​ប្រទេស​កា​ហ្សា​ក់​ស្ថាន​តាំងពី​ឆ្នាំ២០១៨ ស្របពេល Wimbledon ឆ្នាំនេះ​ហាមឃាត់​មិនឱ្យ​កីឡាករ-កីឡាការិនី​រុស្ស៊ី និង​បេឡា​រុស​ចូលរួម​ការប្រកួត​ដោយសារ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

​​កីឡាការិនី​លំដាប់​លេខ ២៣ ពិភពលោក Elena Rybakina មុន​មកដល់ Wimbledon នេះបាន​យកឈ្នះ​ជើងឯក WTA ពីរ​កម្មវិធី និង​ធ្លាប់មាន​ចំណាត់ថ្នាក់​ពិភពលោក​ល្អ​បំផុត​លេខ ១២ កាលពី​ខែមករា​។​ ​​ចំណែកឯ​អ្នក​បរាជ័យកីឡាការិនី​ទុយ​នេ​ស៊ី Ons Jabeur ក៏បាន​ក្លាយជា​កីឡាការិនី​អារ៉ាប់​ដំបូង​គេ​ដែរ​ ដែល​ឡើងមក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        58
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        425

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm