ផលិតផលកសិកម្មកម្ពុជា មានគុណភាព និងសក្តានុពលសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ

2022/07/11 07:07:22 pm        842

ភ្នំពេញ៖ ផលិតផលកសិកម្មកម្ពុជា មានគុណភាពល្អៗ​ជាច្រើនមានសក្តានុពល​សម្រាប់ធ្វើការ​នាំចេញ​ទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងទីផ្សារជប៉ុនផងដែរ​ ឧទាហរណ៍មានអង្ករ ចេក ស្វាយចន្ទី និងម្រេច ខណៈកម្ពុជា និងជប៉ុន នឹងសិក្សាលើលក្ខណនាំចេញផ្លែស្វាយ​ទៅកាន់​ទីផ្សារ​ប្រទេសជប៉ុន។

ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន​ប្រចាំ​ព្រះរាជា​ណាចក្រកម្ពុជា ​លើកឡើងបែបនេះ ​ក្នុងជំនួបជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​កាលពីសប្តាហ៍កន្លងទៅ។

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតជប៉ុន មានប្រសាសន៍ថា ស័យកសិកម្មកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់​ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច ​បង្កើតការងារនៅមូលដ្ឋាន និងបង្កើតប្រាក់ចំណូលទាំង​ក្នុង​ពេលបច្ចុប្បន្ន​ និងអនាគត។

ការកសាងហេដ្ឋរចនាសម្ព័ន្ធគាំទ្រ ការលើកកម្ពស់សមត្ថភាព​កែច្នៃ ​ការជួយបណ្តុះបណ្តាល និង​ផ្សព្វផ្សាយបច្ចេកទេសគឺជាអាទិភាពចំបងសម្រាប់អង្គការ JICA យកទៅពិនិត្យ ពិចារណា​តាម​សំណើរ​រ​បស់ក្រសួងកសិកម្ម ​ហើយទាំងអស់នេះ គឺស្ថិតក្នុងរបៀបវារៈ​នៃជំនួបពិភាក្សារបស់​ឯកឧត្តមអនុរដ្ឋមន្រ្តីកសិកម្មជប៉ុន ជាមួយឯករដ្ឋមន្រ្តីក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទកម្ពុជានាពេលខាងមុខ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និង​ប្រជាជនជប៉ុន ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រ​ដល់ការកសាង ​និងអភិវឌ្ឍន៍​ នៅកម្ពុជា ជា​ពិសេសវិស័យកសិកម្មតាមរយៈអង្គការ JICA។

គម្រោងកម្មវិធីទាំងនោះ បាននិងកំពុង ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ​អភិវឌ្ឍវិស័យកសិកម្ម​កម្ពុជា​ឲ្យមានការរីកចម្រើន​ ធានាសន្តិសុខស្បៀង​ បង្កើនប្រាក់ចំណូល​ កែប្រែកម្រិតជីវ ភាព និង​បង្កើន​ប​រិមាណផលិតប្រកបដោយនិរន្តរភាព ​ធានាគុណភាព ​សុវត្ថិភាព​ តាមរយៈការ អនុវត្ត​បច្ចេកវិទ្យាសមស្រប​ ទំនើបទាន់សម័យ ​ធននឹងការប្រែប្រួលអាកាសធាតុ ​បរិយាប័ន្ន ​និងនវានុវត្តន៍ ឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុង​ការនាំចេញ​កសិផលទៅ​កាន់​ទីផ្សារ​អន្តរជាតិ។

ឯកឧត្តម បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា នៅថ្ងៃទី១៩ ខាងមុខនេះ ឯកឧត្តមអនុរដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ជប៉ុននឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនៅពេលនោះ​ជាឱកាស​ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសយើងទាំងពីរ មានឱ​កាស​ធ្វើការ​ពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ ​និងលើកជាសំណើជួយគាំទ្រលើការងារបច្ចេកទេសសំខាន់ ហើយ​សំណើរ​ពិនិត្យលើ ​លក្ខខណ្ឌ​នៃ​ការនាំចេញកសិផល​ទៅកាន់​ទីផ្សារជប៉ុន ដូចជា​ផ្លែស្វាយ​ក៏អាច​លើក​យកមកពិភាក្សា ​នាឱកាសនោះផងដែរ៕ អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm