ពលរដ្ឋ បន្តនាំគ្នាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងអនុវត្តវិធានសុខាភិបាល ដើម្បីបង្កើនភាពស៊ាំក្នុងសង្គម

2022/07/11 08:08:38 pm        592

ភ្នំពេញ៖ ពលរដ្ឋបានបង្ហាញការប្តេជ្ញាចិត្តការរួមគ្នាបន្តចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញជាបន្តទៀត និង​បន្តអនុវត្តវិធានសុខាភិបាល ខណកម្ពុជាឈរនៅលើកំពូលតារាង នៃសន្ទស្សន៍ស្តីពីការ​ងើប​ឡើងវិញ​ពីវិបត្តិជំងឺកូវីដ-១៩របស់ Asia Nikkei​ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។

ទោះបីជាក្នុងរយៈពេលជាង១សប្តាហ៍នេះ កម្ពុជា បានរកឃើញករណីកើតជំងឺកូវីដ១៩រង្វង់ ១០នាក់​នេះក៏ដោយពលរដ្ឋ ​លើកឡើងថា​ រាជរដ្ឋាភិបាលកម្ពុជា ​មានសមត្ថភាពគ្រប់គ្រងការរលក​នៃការ​ឆ្លងថ្មី​នេះបាន។ ពលរដ្ឋ អះអាង ពួកគាត់មិនភ័យខ្លាចខ្លាំងដូចកាលពីឆ្នាំ២០២១ កន្លងទៅនោះទេ ។

បើតាមឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា ការសិក្សាស្រាវជ្រាវ រកឃើញថា កម្ពុជា ​ស្ថិតក្នុងលំដាប់ថ្នាក់ទី១ លើពិភពលោកពីការងើបឡើងវិញ​ពីវិបត្តិកូវីដ១៩នេះ ​ដែលចេញផ្សាយដោយAsia Nikkei ​ក៏ជាចំណែកមួយដ៏ល្អ ក្នុងការផ្សព្វផ្សាយ​កម្ពុជា​ជាប្រទេសគោលដៅទេសចរណ៍មាន​សុវត្ថិភាព​ និងលំហូរទេសចរអន្តរជាតិមកទស្សនាកម្ពុជា ហើយការផ្សព្វផ្សាយនេះ ​បានធ្វើឡើងចំពេលរាជរដ្ឋាភិបាលកម្ពុជា​បាន​កែសំរួល​លក្ខខណ្ឌ​មិន​តម្រូវធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរអន្តរជាតិមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ប្រសិនបើ​អ្នក​ដំណើរមិនទាន់ចាក់វ៉ាក់សាំងនោះធ្វើតេស្តរហ័សអវិជ្ជមានកូវីដ១៩។

បើតាមលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល សូមសំដែង​ការ​អបអរសាទរ​ទៅនឹងចំណាត់ថ្នាក់នេះ ​ ដែលបង្ហាញពីសមត្ថភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី​ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ដោយសារការបម្លែងខ្លួនថ្មីៗនៃវីរុសកូវីដ-១៩ ​ជាពិសេសពពួកអូមីក្រុង លើសកលលោក និង​នៅប្រទេសជិតខាងកម្ពុជា​ លោកជំទាវ អំពាវនាវបងប្អូនបន្តនាំគ្នាចាក់​វ៉ាក់សាំង​ដូសជំរុញ​ដែល​រយៈពេលគន្លាតគ្នាចាប់ពី៣ខែឡើងទៅ​ និងបន្តរក្សា៣កុំ៣ការពារ ដើម្បីទប់ស្កាត់ការផ្ទុះឡើងវិញ​នៃជំងឺកូវីដ១៩នៅក្នុងសហគម៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm