ការរស់នៅដោយការគោរពគ្នាទៅវិញទៅមក និងគោរពច្បាប់ នាំឱ្យសង្គមមានសន្តិភាព និងសុវត្ថិភាព

2022/07/12 01:09:15 am        712

ភ្នំពេញ៖ ការរស់នៅប្រកបធម៌ វិន័យ ស្មារតីគោរពគ្នាទៅវិញទៅមក និងការគោរពច្បាប់ដោយមិនបំពានសិទ្ធិអ្នកដទៃ អាចនាំឱ្យមនុស្សទទួលបាននូវសង្គមមួយដែលសមប្រកបដោយសន្តិភាព សុវត្ថិភាព សុភមង្គល និងការរីកចម្រើនជឿនលឿន។

​នេះបើតាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ថ្លែងក្នុងពិធីសម្ពោធឆ្លងសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះធម្មលិខិត លាស់ ទ្បាយ សន្សំកុសល ស្ថិតនៅក្នុងបរិវេ ណវត្តសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០ ២២។

ឯកឧត្ដមបន្តថា មូលដ្ឋានសីលធម៌របស់មនុស្សជាតិត្រូវមាននៅក្នុងការអប់រំតាំងពីវ័យក្មេងរហូតដល់ធំ ហើយមូលដ្ឋាននេះគឺជាកត្តាចាំបាច់ចូលរួមចំណែកដល់ការរក្សាការពារស្ថិរភាព សន្តិសុខ និងភាពសុ ខដុមរមនាក្នុងសង្គម។ ជាមួយគ្នានេះ មានតួអង្គ ០៣ សំខាន់ដែលដើរតួនាទីក្នុងការអប់រំបណ្តុះបណ្តាលដល់ទំពាំងស្នងប្ញស្សី គឺទី១. លោកគ្រូអ្នកគ្រូដែលបានផ្តល់ចំណេះដឹងនៅក្នុងសាលារៀន និងទី២. ឪពុកម្តាយតាយាយសាច់ញាតិបងប្អូនដែលបន្តអប់រំប្រៀនប្រដៅនៅផ្ទះ ហើយទី៣. គឺកត្តាបរិយាកាសសង្គមបរិស្ថានជុំវិញដែលត្រូវមានលក្ខណៈអំណោយផលដល់ការក្រេបជញ្ជក់នូវបទពិសោធន៍ និងចំណេះធ្វើជាក់ស្តែង។

ឯកឧត្ដមបន្ថែមថា សម្តេចតេជោនាយករដ្ឋមន្ត្រី មានគោលដៅ និងមានមហិច្ឆិតាចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ក្នុងគោលដៅនេះ សម្តេចបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីទាក់ទាញវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស សំដៅបង្កើនវឌ្ឍនភាពសេដ្ឋកិច្ច ហើយអ្វីដែលសំខាន់ជាងនេះ គឺការការពារអាយុជីវិតប្រ ជាពលរដ្ឋកុំឱ្យរងគ្រោះដោយសារសង្គ្រាមបែកបាក់ និងការស្លាប់ដោយសារជំងឺកូវីដ-១៩ ជាដើម ពី ព្រោះកត្តាទាំងនេះ អាចនឹងមានផលប៉ះពាល់អូសបន្លាយរយៈពេលវែងដល់ដំណើរការនៃការអភិវឌ្ឍជាតិ។

ឯកឧត្ដមបញ្ជាក់បន្ថែមថា អភិក្រមទាំង៥ (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់) មិនមែនកើតចេញដោយចៃដន្យនោះទេ ប៉ុន្តែនេះគឺជាចក្ខុវិស័យរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងធ្វើការស្វ័ យវាយតម្លៃចំណុចខ្វះខាតរបស់ខ្លួនឯងជាប់ជាប្រចាំ។

ឈរលើមូលដ្ឋាននៃការដឹកនាំ និងការតាក់តែងគោលនយោបាយ ដោយផ្សារភ្ជាប់ទៅនឹងការស្វ័យវាយតម្លៃខ្លួនឯងនេះហើយ ដែលជាកត្តានាំឱ្យមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងលើសលប់នៅទូទាំងប្រទេស។ ក្នុងន័យនេះ គណបក្សតែងបានខិតខំកែប្រែចំណុចខ្វះខាត និងពង្រឹងបន្ថែមចំណុចខ្លាំងឱ្យបានទាន់ពេលវេលា និងឱ្យអស់ពីសមត្ថភា ព ដើម្បីទទួលបានការគាំទ្របន្តទៅមុខទៀត និងបន្តជោគជ័យសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣ ខាងមុខ ព្រមទាំងផ្តល់ឱកាសជូន សម្តេចតេជោ បន្តដឹកនាំដោយការតម្កល់ផលប្រយោជន៍ជាតិជាធំ និងបន្តបម្រើប្រជាពលរដ្ឋឱ្យបានសេចក្តីសុខ សុភមង្គល និងការអភិវឌ្ឍកាន់តែរីកចម្រើនជឿនលឿន។

ក្នុងពិធីនោះដែរ ឯកឧត្ដម ហ៊ុន ម៉ាណែត ក៏បានចូលរួមសាទរ និងអនុមោទនាត្រេកអរចំពោះការស ម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារពុទ្ធិ កអនុវិទ្យាល័យសម្តេចព្រះធម្មលិខិត លាស់ ឡាយ ដែលបម្រើឱ្យតម្រូវការការងារជាក់ស្តែងប្រចាំថ្ងៃរបស់សាលា និងការសិក្សារបស់សមណសិស្ស និងសិស្សា នុសិស្ស ក្នុងបុព្វហេតុនៃការបណ្តុះបណ្តាលធនធានមនុស្សឱ្យក្លាយជាបណ្ឌិតបញ្ញាវ័ន្ត ដែលជាមូលធ នមនុស្សដ៏ចាំបាច់សម្រាប់ដំណើរការកសាងអភិវឌ្ឍសង្គមជាតិ។ សមិទ្ធផលដែលលេចចេញជារូបរាងនាពេលនេះ គឺបានមកពីការផ្តួចផ្តើមតាមព្រះរាជបណ្តាំរបស់សម្តេចព្រះធម្មលិខិត លាស់ ឡាយ កាលព្រះអង្គនៅមានព្រះជន្ម។

ព្រះអង្គមា នព្រះបំណងចង់កសាងអគារពុទ្ធិកអនុវិទ្យាល័យថ្មីមួយ ដើម្បីប ម្រើជាឧត្តមប្រយោជន៍ដល់ជាតិ និងសាសនា។ សូមយកឱកាសនេះសម្តែងនូវការរលឹកនឹកគុណ និងឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធរបស់សម្តេចព្រះធម្មលិខិត លាស់ ទ្បាយ ដែលបានខិតខំជួយកសាងសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងវត្តសន្សំកុសលនេះ សម្រាប់បន្សល់ទុកជាកេរដំណែល​ដល់អ្នកជំនាន់ក្រោយ ក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងក្រេបជញ្ជក់ចំណេះវិជ្ជាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្ដមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រគេន និងជូនព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ដែលបានដឹកនាំ និងជ្រោមជ្រែងដល់ការកសាងសមិទ្ធផលថ្មីទាំងនេះ ព្រមជាមួយនឹងការចូលរួមចំណែករបស់សប្បុរសជន និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទជិតឆ្ងាយ ដែ លស្តែងឱ្យឃើញអំពីការរួមចំណែកមិនអាចខ្វះបានជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងលើកស្ទួយវិស័យពុទ្ធិកសិក្សានៅកម្ពុជាឱ្យបានរីកចម្រើនលូតលាស់តទៅមុខទៀត។ ការចូលរួមនេះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការកសាងផ្នែករឹង គឺហេដ្ឋារចនាសម្ព័ន្ធសំណង់អាគារ ដែលបម្រើដល់ផ្នែកទន់ គឺការផ្តល់នូវចំណេះដឹង រួមទាំងការអប់រំសីលធម៌ និងគុណធម៌​៕ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm