
អន្ដរជាតិ៖ មេដឹកនាំពិភពលោកនាំគ្នាផ្ញើសាររំលែទុក្ខអតីតនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ។ លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បាននិយាយថា ឃាតកម្មលើលោកAbe កំពុងធ្វើឲ្យមានការតក់ស្លុតយ៉ាងខ្លាំង ហើយលោកពិតជាមានការសោកស្ដាយខ្លាំងណាស់។ ពិភពលោកបានបាត់បាត់បង់បុរសខ្លាំងម្នាក់ កាណាដាបានបាត់បង់មិត្តជិតស្និទម្នាក់ ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ប្រទេសជប៉ុនបានបាត់បង់នាយករដ្ឋមន្ត្រីដ៏អស្ចារ្យម្នាក់ ដែលបានពលី ដើម្បីជាតិមាតុភូមិរបស់លោកនិងបានតស៊ូនាំតុល្យភាពជូនពិភពលោក៕