
អន្ដរជាតិ៖ ក្រុមមន្រ្តី បាននិយាយថា ចំនួនអ្នកស្លាប់ក្នុងឧប្បត្តិហេតុពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងនៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងរយៈពេលជាង ១ខែកន្លងមកនេះ បានកើតឡើងដល់ ១៤៧នាក់ ខណៈដែលភ្លៀងមូសុងវស្សា នៅតែបង្អុរចុះឥតឈប់ឈរពាសពេញផ្ទៃប្រទេស បង្កឲ្យមានទឹកជំនន់នៅតាមតំបន់ជាច្រើន ។
ក្រុមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយថា ស្រ្តី និងកុមារ ៨៨នាក់ ស្ថិតនៅក្នុងចំណោមអ្នកស្លាប់មកទល់នឹងពេលនេះ ៕
