
ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា មនុស្ស ១៥នាក់ស្លាប់ និងជាង ២០នាក់ត្រូវគេបារម្ភថាបានជាប់ក្នុងគំនរកម្ទេចថ្ម ក្រោយគ្រាប់រ៉ុក្កែតរុស្ស៊ីផ្លោងត្រូវប្លុកអគារលំនៅឋានប្រជាពលរដ្ឋកម្ពស់ ៥ជាន់ នៅក្នុងតំបន់ Donetsk ស្ថិតនៅភាគខាងកើតអ៊ុយក្រែន ខណៈក្រុមអ្នកជួយសង្រ្គោះបានជីកកកាយតាមគំនរកម្ទេចថ្ម។ អភិបាល តំបន់ Donetsk លោក Pavlo Kyrylenko បាននិយាយថា ការវាយប្រហារលើអគារផ្ទះល្វែង បានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍នៅក្នុងទីក្រុង Chasiv Yar។
អង្គភាពសង្រ្គោះបន្ទាន់ប្រចាំតំបន់ បាននិយាយថា មនុស្ស ១៥នាក់ បានស្លាប់ក្នុងការវាយប្រហារលើកនេះ៕