ភ្នំពេញ៖ លំនៅឋានអារ៉ាខាវ៉ា (Arakawa Residence) លំនៅឋានស្តង់ដារជប៉ុនទី១នៅកម្ពុជា ដែល មានទីតាំងនៅកណ្ដាលក្រុង និងមានតម្លៃសមរម្យ បានប្រកាសចាប់ផ្ដើមបើកលក់ដំណាក់ទី២ហើយចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះតទៅ។
ដំណាក់ទី១ ដែលបានប្រកាសបើកលក់ចំនួន១,៦៨០យូនីត កាលពីចុងឆ្នាំ២០១៩ ត្រូវបានអតិថិជនគាំ ទ្រយ៉ាងពេញទំហឹង និងបានទិញអស់មុន ផែនការកំណត់ ហើយដំណាក់កាលទី២នេះមានចំនួន តែ១,២៨០ យូនីតប៉ុណ្ណោះ។ លំនៅឋានអារ៉ាខាវ៉ា (Arakawa Residence) ដែលមានម្ចាស់ភាគហ៊ុនធំជាជនជាតិជប៉ុន បានចំណាយទុនវិនិយោគប្រមាណ ៧០លានដុល្លារ ដើម្បីសាងសង់លំនៅឋានបែបប្រណិត មានគុណភាពខ្ពស់ មានសុវត្ថិភាព ផ្តល់ភាពងាយស្រួល និងមានបរិស្ថានល្អសម្រាប់ ពលរដ្ឋខ្មែរដែលមានចំណូលទាប និងមធ្យម ហើយមានបំណងចង់រស់នៅផ្ទះបែបស៊ីវិល័យ ថ្លៃថ្នូរនៅ កណ្ដាលក្រុងភ្នំពេញ។
លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) សហស្ថាបនិកក្រុមហ៊ុន អារ៉ា ខាវ៉ា បានថ្លែង ថា លំនៅឋានបែបខុនដូនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណង ឲ្យប្រជាជនកម្ពុជា ដែលជាសិស្ស និស្សិត គូស្វាមីភរិយាថ្មី និងបងប្អូនប្រជាពលរដ្ឋក្រីក្រ បើទោះជាពួកគាត់មានចំណូលទាបនិងមធ្យម ក៏ដោយក៏អាចទិញលំនៅឋាន ខុនដូររបស់អារ៉ាខាវ៉ាបាន និងបានទទួលបទពិសោធន៍ជាម្ចាស់កម្មសិទ្ធិ និងរស់នៅសមរម្យ ក្នុងខុនដូរទំនើប កណ្ដាលទីក្រុងភ្នំពេញ។
លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បានថ្លែងថា ក្រុមហ៊ុនខិតខំធ្វើយ៉ាងណា ដើម្បី បង្កើតលំនៅឋានមួយដ៏សមរម្យ ប្រកបដោយគុណភាព សុវត្ថិភាព សោភ័ណភាព ផាសុកភាព គុណធម៌ និងបង្កើតឲ្យមានទម្លាប់រស់នៅក្នុងអគាររួម និងការថែទាំរួម។ លោក សុធារ៉ា បានបន្ថែមថា អតិថិជន ដែលទិញយូនីតក្នុងលំនៅឋានអារ៉ាខារ៉ា នឹងទទួលបានបណ្ណកម្មសិទ្ធិតកូនតចៅ។
សូមបញ្ជាក់ថា Arakawa Residence ត្រូវបានអ្នកជំនាញវាយតម្លៃថា ជាលំនៅឋានស្តង់ ដាជប៉ុនទី១ នៅកម្ពុជា ដែលបានក្លាយទៅជាគំរូនៃលំនៅឋាន ឬសំណង់ អគារនានាដែលមានស្តង់ដារជប៉ុនពិតប្រាកដ ជាពិសេសបច្ចេកទេសសំណង់ ប្រព័ន្ធទឹក និងលូ និងប្រព័ន្ធសុវត្ថិភាពការពារអគ្គិភ័យ ដើម្បីបំបាត់នូវក្ដីកង្វល់ដល់ម្ចាស់ផ្ទះដែលបានទិញរួច។ Arakawa Residence ក៏ជាក្រុមហ៊ុនទី១នៅកម្ពុជា ដែលប្រើទុនវិនិយោគ របស់ក្រុមហ៊ុនក្នុងការសាងសង់ទាំងស្រុង ដោយមិនប្រើថវិការបស់អតិថិជន យកមកសាងសង់ហើយក៏ជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលអតិថិជនអាចទិញដោយពុំចាំបាច់បង់ប្រាក់កក់ ហើយអាច បង់រំលស់ដោយមិន មានការប្រាក់ ពោល គឺអាចបង់ប្រាក់ប្រចាំខែចាប់ពី២៩៧ដុល្លារឡើងទៅ៕ អត្ថបទ៖ដាវណ្ណ
