ឯកឧត្តម ងី មានហេង៖ រហូតមកដល់ពេលនេះ រាជធានីភ្នំពេញមានអ្នកឆ្លងកូវីដ១៩ថ្មី ប្រមាណ ៣០នាក់

2022/07/12 05:47:36 pm        1.1 K

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះថា គិតត្រឹមថ្ងៃម្សិលមិញ នៅរាជធានី​ភ្នំពេញ​​មានអ្នកឆ្លងជំងឺកូវីដ-១៩ ប្រមាណ ៣០នាក់ បន្ទាប់ពីកម្ពុជាគ្មានករណីឆ្លងរយៈពេល ៥២​ថ្ងៃមកហើយនោះ។

ឯកឧត្តមវេជ្ជបណ្ឌិតបន្តទៀតថា កម្ពុជាចាប់ផ្តើមមានករណីឆ្លងថ្មីឡើងវិញ ចាប់ពីថ្ងៃទី២៨ ខែ​មិថុនា រហូតមកដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ-១៩ ប្រមាណ៣០នាក់ គ្មានរោគសញ្ញាធ្ងន់ធ្ងរ គឺសុទ្ធតែព្យាបាលនៅតាមផ្ទះរៀងៗខ្លួន គ្មាន​អ្នក​ជំងឺ​កូវីដ-១៩ មកសម្រាកព្យាបាលនៅតាមមនី្ទរពេទ្យនោះទេ។ បើទោះបីជាជំងឺកូវីដ-១៩ មាន​ការ​ឆ្លង​ឡើង​វិញ និងមានចំនួនតិចតួចក៏ដោយ ប៉ុន្តែគ្រប់មនី្ទរពេទ្យទាំងអស់ក្នុងមូលដ្ឋានរាជធានីភ្នំពេញ បាន​ត្រៀមរួចជាស្រេច ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ។

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បន្ត​រក្សា​ការ​ប្រុង​ប្រយ័ត្ន និងបន្តចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋាន និងដូសជំរុញ ទី៣ ទី៤ និង​ទី៥ ឲ្យបានគ្រប់ចំនួន។

ដោយឡែកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកុមារ អាយុចាប់ពី៣ឆ្នាំឡើង គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២៖

លទ្ធផលចាក់វ៉ាក់សាំង​ជូន​កុមារពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ គោលដៅ៧២,៨៥៤នាក់

-ដូសទី១ ចាក់បានចំនួន៩៥.៦៣%, ដូសទី២ ចាក់បានចំនួន៦៥.៤៦% និងដូសទី៣ ចាក់បានចំនួន០.២៩%។

លទ្ធផលចាក់វ៉ាក់សាំងជូនកុមារអាយុ៥ឆ្នាំ គោលដៅ៤៩,៨៤៨នាក់

-ដូសទី១ ចាក់បានចំនួន១២២.២៧%, ដូសទី២ ចាក់បានចំនួន១០៣.៥២%, ដូសទី៣ ចាក់បានចំនួន១០.១៤% និងដូសទី៤ ចាក់បានចំនួន០.០៩%។

លទ្ធផលចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ គោលដៅ២២១,១៣៦នាក់

-ដូសទី១ ចាក់បានចំនួន១០៦.៦៣%, ដូសទី២ ចាក់បានចំនួន១១១.៥៤%, ដូសទី៣ ចាក់បានចំនួន៦៨.២៦% និងដូសទី៤ ចាក់បានចំនួន០.៧៤%។

លទ្ធផលចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ គោលដៅ១៩១,៤៨៦នាក់

-ដូសទី១ ចាក់បានចំនួន១១៦.២៤%, ដូសទី២ ចាក់បានចំនួន១១៦.៦២%, ដូសទី៣ ចាក់បានចំនួន១០៦.៥០% និងដូសទី៤ ចាក់បានចំនួន១៧.៣៧% និងដូសទី៥ ចាក់បានចំនួន០.១៩%។

លទ្ធផលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង គោលដៅ១,៤១២,៧៦៩នាក់

-ដូសទី១ ចាក់បានចំនួន១២៥.២៥%, ដូសទី២ ចាក់បានចំនួន១២១.៨៩%, ដូសទី៣ ចាក់បានចំនួន១០៥.១៣%, ដូសទី៤ ចាក់បានចំនួន៧៧.៨៧% និងដូសទី៥ ចាក់ចំនួនចំនួន៥.៣៦%៕ អត្ថបទ៖ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm