តំណាងក្រសួងសុខាភិបាល ជួបពិភាក្សាជាមួយតំណាងអង្គការGlobal Life Sharing សិក្សាពីគម្រោងបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ

2022/07/12 06:32:11 pm        1.4 K

ភ្នំពេញ៖ លោក ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តម រដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២២ បាន​ទទួល​ជួប​ពិភាក្សា​ការងារជាមួយប្រតិភូ និង​ក្រុមកាងារសម្របសម្រួល និងតំណាងអង្គការ Global Life Sharing របស់កូរ៉េខាងត្បូង ដែលដឹកនាំដោយលោក សុខ សំណាង ជំនួយការសម្តេច សាយ ឈុំ លោក ជា ធីរិទ្ធ ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក Kim Jin Ho តំណាងអង្គការ Global Life Sharing ប្រចាំនៅប្រទេសកម្ពុជា។

ក្នុងជំនួបនេះ បានផ្តោតសំខាន់លើការពិភាក្សាពីគម្រោងផ្តល់ជំនួយរបស់អង្គការ Global Life Sharing ក្នុងការបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន នៅក្នុង​បរិវេណ​មន្ទីរ​ពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលកំពុងតែមានក្នុងតម្រូវការខ្លាំងផ្នែកស្តារកាយសម្បទានេះ។ គម្រោងផ្តល់ជំនួយនេះ រួមមានការសាងសង់អគារ សម្ភារបច្ចេកទេស និង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្នុងនាម​ក្រសួង​សុខាភិបាលកម្ពុជា លោកជំទាវមានសេចក្តីត្រេកអរ និងស្វាគមន៍ចំពោះអង្គការ Global Life Sharing ដែលមានគ្រោង​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ក្នុង​ការ​បង្កើត​នូវ​មជ្ឈ​មណ្ឌល​ស្តារ​កាយ​សម្បទា​សម្តេចតេជោ ហ៊ុន សែន ។ លោកជំទាវ ចាត់ទុកគម្រោងនេះថា មានសារសំខាន់​បំផុត​សម្រាប់​ជួយ​ប្រជាជនកម្ពុជា និងក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ហើយ​ក្រសួង​សុខាភិបាលត្រៀមខ្លួនជានិច្ចដើម្បីសហការជាមួយអង្គការ Global Life Sharing ក្នុង​ការ​អនុវត្ត​គម្រោងនេះ ឲ្យបានជោគជ័យ។

លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បាន​អរគុណ​ចំពោះ​ក្រុម​ការងារ​សម្រ​ប​សម្រួល និងអង្គការ Global Life Sharing ដែលបានជ្រើសរើសមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅក្នុងគម្រោងផ្តល់ជំនួយបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន ឡើង ព្រោះបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលមកទទួលសេវាកម្មនេះ នៅក្នុង​មន្ទីរ​ពេទ្យ​មាន​ការ​កើន​ឡើង​ខ្ពស់ ស្របពេលដែលអគារបច្ចុប្បន្ន ដែលទទួលការព្យាបាលស្តារកាយសម្បទា មាន​ទំហំ​តូច​ចង្អៀត​ខ្លាំង និងមិនសូវមានសម្ភារទំនើប មិនសមស្របនឹងតម្រូវការ។ លោក ងី ម៉េង បន្តថា ប្រជាពលរដ្ឋដែលមកទទួលសេវាកម្មនេះនៅក្នុងមន្ទីរពេទ្យខ្មែរ-សូវៀត ភាគ​ច្រើន​សុទ្ធ​តែ​ប្រជាជន​ក្រីក្រ។

នៅក្នុងជំនួបនោះដែរ លោក Kim Jin Ho តំណាងអង្គការGlobal Life Sharing ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានបង្ហាញនូវការសប្បាយចិត្ត និងអរគុណចំពោះក្រសួងសុខាភិបាល ដែ​ល​បាន​ផ្តល់​ឱកាសដល់ក្រុមការងារចូលជួបពិភាក្សា និងគាំទ្រចំពោះគម្រោងផ្តល់ជំនួយរបស់អង្គការ Global Life Sharing ក្នុងការបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន។ លោក Kim Jin Ho សន្យានឹងនាំយកនូវអ្វីដែលបានពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំ ដើម្បីដាក់​ជូន​ទៅ​ស្នាក់​ការ​កណ្តាលរបស់អង្គការ Global Life Sharing នៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោក សង្ឃឹមថា គម្រោងនឹងចេញជារូបរាងតាមការចង់បានរបស់កម្ពុជា។

សូមបញ្ជាក់ផងដែរថា នៅដើមខែ សីហា ឆ្នាំ ២០២២ ខាងមុខនេះ លោក Kim Jung Nam នាយកផ្នែក​សហប្រតិបត្តិការ នៃអង្គការ Global Life Sharing នឹងអញ្ជើញមក​បំពេញ​ទស្សន​កិច្ច​នៅ​ក្នុង​ប្រទេសកម្ពុជា ដោយគ្រោងនឹងជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធភាពនៃព្រះរាជាណាចក្រកម្ពុជា និងមា​ន​ការ​ចុះ​ហត្ថ​លេខា​លើការ​ផ្តល់​ជំនួយ​របស់ពេល ៥ ឆ្នាំ ដល់ព្រឹទ្ធកម្ពុជា ក្នុងទំហំទឹកប្រាក់ ១០ លានដុល្លារផងដែរ។ ជាមួយ​គ្នានេះ​ ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា លោក Kim Jung Nam ក៏នឹងបញ្ជាក់​ពី​គម្រោង​ផ្តល់​ជំនួយនៃការបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន ផងដែរ​៕​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm