ក្រុម​អ្នក​កាន់ទុក្ខ​ចូល​គោរព​វិញ្ញាណក្ខន្ធ​ចុងក្រោយ​លោក Shinzo Abe មុន​ពិធី​បុណ្យ​សព​ចាប់ផ្ដើម​

2022/07/12 06:57:29 pm        644

​ជប៉ុន៖ ខណៈ​ប្រទេស​ជប៉ុន​បង្ហូត​ទង់ជាតិ​ត្រឹម​ពាក់កណ្ដាល​ដង ពលរដ្ឋ​កាន់ទុក្ខ​រាប់​រយ​នាក់​បាន​សម្រុក​ទៅកាន់​ព្រះវិហារ​ក្រុង​តូ​ក្យូ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe កាលពី​ថ្ងៃ​ចន្ទ រយៈពេល​ ៣​ថ្ងៃ​ក្រោយ​លោក​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​មុន​ការបោះឆ្នោត​សភា​។

​ប្រជាពលរដ្ឋ​បាន​ដើរចូល​យ៉ាង​ស្ងៀមស្ងាត់​ទាំង​ថ្ងៃ​ក្ដៅ​ចូល​ទៅ​ក្នុង​ព្រះវិហារ Zojoji របស់​ទីក្រុង​តូ​ក្យូ ជាទី​ដែល​សាក​សព​អតីត​នាយករដ្ឋមន្ត្រី​តម្កល់​សម្រាប់​ការ​គោរព។ ​នៅ​ខាងក្រៅ​ព្រះវិហារ មនុស្ស​ជាច្រើន​បាន​ដាក់​ផ្កា និង​បង្ហាញ​ការ​គោរព​ជា​លើក​ចុង​ក្រោយ​។ ​រថយន្ត​ដឹក​សព​របស់​អតីត​នាយក​រដ្ឋមន្ត្រី​លោក Shinzo Abe បាន​ទៅដល់​ព្រះវិហារ Zojoji កាលពី​ថ្ងៃ​ចន្ទ មុន​ពេល​ពិធី​បុណ្យ​សព​គ្រោង​ប្រារព្ធ​ឡើង​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ។ ​អ្នកស្រី Niu Yuejiao ពាណិ​ជ្ជករ​វ័យ ​30​ឆ្នាំ​បាន​ប្រាប់​សារព័ត៌មាន Reuters ខណៈដែល​អ្នកស្រី​ខំ​ទប់​ទឹក​ភ្នែក​ថា ខ្ញុំ​គិត​ថា លោក​បាន​ប្រឹងប្រែង​ខ្លាំង​ណាស់​ដើម្បី​កសាង​ទំនាក់ទំនង​ល្អ​រវាង​ចិន ​និង​ជប៉ុន​។ នេះ​ជា​រឿង​សោកសៅ​បំផុត​ដែល​បាន​ដឹងថា ​លោក​បានទទួល​មរណភាព​បែបនេះ​។ ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​បាន​ចាប់ផ្ដើម​កាលពី​ម៉ោង​ ៦​ល្ងាច​ថ្ងៃ​ចន្ទ។

ក្រុម​អ្នក​កាន់​មរណទុក្ខ​បាន​អុជ​ធូប​ គោរព​ដល់​អ្នកនយោបាយ​ដែល​ត្រូវ​គេ​លួច​ធ្វើឃាត រួម​ទាំង​លោក Kishida Fumio និង​ជា​អ្នក​ស្នង​តំណែង​ពី​លោក Abe គឺ​លោក Suga Yoshihide។ អគ្គលេខាធិការ​បក្ស​កាន់អំណាច​ប្រជាធិបតេយ្យ​សេរី​លោក Motegi Toshimitsu ហើយ​ប្រធាន​គណបក្សប្រឆាំង​ប្រជាធិបតេយ្យ​ដើម្បី​ប្រជាជន​លោក Tamaki Yuichiro ក៏បាន​ចូលរួម​ដែរ។​ នៅ​ថ្ងៃ​អង្គារ​នេះ​គេ​សង្កេត​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​បាន​ឈរ​តម្រង់​ជួរ​នៅ​ព្រះវិហារ Zojoji ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​លោក Shinzo Abe មុន​ពិធី​បុណ្យ​សព​ថ្ងៃ​អង្គារ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        383
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm