បាល់ទាត់៖ អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងតំណែងជាគ្រូបង្វឹកនៃក្លិបបាល់ទាត់អាមេរិក DC United នៅក្របខណ្ឌ Major League Soccer។

ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ជំរើសជាតិអង់គ្លេស Wayne Rooney បានលាលែងពីតំណែងដឹកនាំក្លិប Derby County កាលពីខែមុន បន្ទាប់ពីឆ្លងកាត់ពេលវេលាលំបាកជាច្រើនជាមួយ Derby។ ការដឹកនាំ Derby County គឺជាអាជីពដំបូងនៃការដឹកនាំក្រុមសំរាប់ Wayne Rooney តែជាអកុសល Derby County មានវិបត្តិហិរញ្ញវត្ថុ និងប្រកាសក្ស័យធនរហូតធ្លាក់ទៅកាន់ក្របខណ្ឌទី៣ League One អង់គ្លេស។ រំលឹកថា Wayne Rooney ក៏ធ្លាប់ចំណាយពេល ១៨ខែដែរជាកីឡាករនៅ DC United នេះមុនពេលផ្លាស់ទៅ Derby County ជាមួយនឹងតំណែងជាកីឡាករផង និងគ្រូបង្វឹកផងកាលពីខែមករា ឆ្នាំ២០២០៕
អត្ថបទ៖នាង សុភាវុធ