បាល់ទាត់៖ បន្ទាប់ពីជ័យជំនះនៅទឹកដីហ្សក់ហ្ស៊ី ២-១ កាលពីយប់ថ្ងៃអាទិត្យ ក្រុមជំរើសជាតិអេស្ប៉ាញបានចាកចេញពីទីក្រុង Tbilisi ត្រលប់មកកាន់ទីក្រុង Seville វិញត្រៀមជួបជាមួយក្រុមកូសូវ៉ូ។

ក្រុមរបស់លោក Luis Enrique មានការលំបាកក្នុងការយកឈ្នះនៅទឹកដីហ្សក់ហ្ស៊ី ពោលគឺត្រូវតាមពីក្រោយយកឈ្នះបន្ទាប់ពីហ្សកហ្ស៊ីនាំមុខនៅវគ្គទី១ មុនពេលដែល Ferran Torres តាមស្មើ និង Dani Olmo ជាអ្នកសំរេចគ្រាប់ជ័យជំនះនៅចុងម៉ោងនាទីទី៩០+២ ទៅហើយ។ អេស្ប៉ាញកំពុងឈរលេខ២ ក្នុងពូល B នេះមាន ៤ពិន្ទុ ខណៈស៊ុយអែតនាំមុខគេក្រោយលេង ២ប្រកួតឈ្នះទាំងពីរមាន ៦ពិន្ទុពេញ។ សំរាប់ការប្រកួតទល់នឹងកូសូវ៉ូ ជ័យជំនះនឹងអាចធ្វើអោយក្រុមជើងឯកពិភពលោកឆ្នាំ២០១០ មួយនេះឡើងមកឈរលើគេវិញសិន រហូតដល់ពេលជួបម្ចាស់ស៊ុយអែតនៅខែកញ្ញាឯណោះ៕
អត្ថបទ៖នាង សុភាវុធ