ជនដៃដល់​បាញ់សម្លាប់​លោក​ Abe និយាយ​ថា​ បាន​ស្វែងរក​ឱកាស​ចូល​ជិត​ និង​សម្រេចចិត្ត​មួយ​ឆ្នាំ​មក​ហើយ

2022/07/12 07:31:05 pm        1.9 K

​ជប៉ុន៖ ក្រុមមន្ត្រី​ស៊ើបអង្កេត​បាន​និយាយថា ជនដៃដល់​នៅក្នុង​ការបាញ់សម្លាប់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Shinzo Abe បាន​ប្រាប់​មន្ត្រី​ថា ជននេះ​បាន​ទន្ទឹង​រងចាំ​ឱកាស​ដើម្បី​ចូលទៅ​ជិត​លោក Abe។

នគរបាល​ជឿថា ខ្មាន់កាំភ្លើង ​Yamagami បាន​ចូល​ទៅជិត​លោក Abe ពី​ចំហៀង​ខាងក្រោយ នៅពេល​អតីត​នាយករដ្ឋមន្ត្រីកំពុង​ថ្លែង​សុន្ទរកថា​ក្នុង​យុទ្ធនាការ​នៅ​ទីក្រុង Nara កាលពី​ថ្ងៃទី8 ខែកក្កដា​។ Yamagami ស្ថិតក្នុង​ចម្ងាយ​តែប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ពី​លោក Abe នៅពេល​បានចាប់ផ្តើម​បាញ់ប្រហារ​។​ ​ប្រភពពី​ការស៊ើបអង្កេត​បាន​និយាយថា ជនដៃដល់​បាន​ប្រាប់​មន្ត្រី​ថា ខ្លួន​បានសម្រេច​ចិត្ត​សម្លាប់​លោក Abe តាំង​ពីមួយ​ឆ្នាំមុន​។ Yamagami មាន​អាយុ 41ឆ្នាំបាន​ប្រាប់​មន្ត្រី​ស៊ើបអង្កេត​ថា ​ហេតុផល​របស់ខ្លួន​គឺជា​ការខឹង​សម្បារ​ចំពោះ​អង្គការ​សាសនា​មួយ ​ដែល​បាន​ជឿថាលោក Abe មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​សាសនា​នេះ​។​

Yamagami បាន​និយាយថា ដំបូង​ឡើយ​ខ្លួន​មាន​ផែន​ការប្រើ​គ្រឿងផ្ទុះ ប៉ុន្តែ​នៅ​ទីបំផុត​បានជ្រើសរើស​យក​ការប្រើប្រាស់​អាវុធ ដោយបាន​និយាយថា ​នេះ​គឺ​ដោយសារតែ​គោលដៅ​តែមួយគត់​របស់ខ្លួនគឺ​លោក Abe។ នគរបាល​ដក​ហូត​បា​ន​កាំភ្លើង​កែច្នៃ​ផ្សេងទៀត​ពី​លំនៅឋាន​របស់​ជនដៃដល់ ហើយ​ក្រុមមន្ត្រី​បាន​រកឃើញថា ខ្មាន់កាំភ្លើង​Yamagami បានសាកល្បង​បាញ់កាំភ្លើង​នៅ​តំបន់ភ្នំ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm