កំពង់ឆ្នាំង៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញចុះត្រួតពិនិត្យកន្លែងត្រៀមរៀបចំពិធីអបអរសាទរទិវាកងរាជអាវុធហត្ថខួបលើកទី២៩ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២២) និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារសេនាធិការដ្ឋាន និងសមិទ្ធផលនានា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ។






