បាល់ទាត់៖ ក្លិបឡើងថ្មី Nottingham Forest បានបន្តនាំយកកីឡាករថ្មីបន្ថែមទៀត ដើម្បីពង្រឹងក្រុមក្នុងការបង្ហាញខ្លួនលើកដំបូងនៅក្របខណ្ឌកំពូល English Premier League ក្រោយខកខានតាំងពីឆ្នាំ១៩៩៩។

Neco Williams ជាកីឡាករចុងក្រោយម្នាក់ទៀតដែលមកកាន់ Nottingham Forest ក្នុងផ្ទេរពីហង្សក្រហម Liverpool តម្លៃ ១៧លានផោន។ ខ្សែការពារស្លាបស្តាំវ័យ ២១ឆ្នាំសញ្ជាតិវែលរូបនេះធ្លាប់ចំណាយពេលជាកីឡាករខ្ចីជើងនៅ Fulham និងបានជួយក្រុម Fulham ឈ្នះជើងឯក League Championship ឡើងមកកាន់ក្របខណ្ឌកំពូលផងដែរ។
Neco Williams គឺជាកីឡាករទី៦ ដែលមកកាន់ Nottingham Forest បន្ទាប់ពីអ្នកចាំទី Manchester United, Dean Henderson ក្នុងលក្ខខណ្ឌខ្ចី, ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Taiwo Awoniyi តម្លៃ ១៧លានផោនផ្លាស់ពី Union Berlin, ខ្សែការពារកណ្តាល Giulian Biancone ពី Troyes តម្លៃ ៥លានផោន, ខ្សែការពារកណ្តាល Moussa Niakhate ពី Mainz តម្លៃ ៨.៥លានផោន និង Omar Richards ពី Bayern Munich តម្លៃ ១០លានផោន៕
អត្ថបទ៖នាង សុភាវុធ