ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំមន្រ្តីគោរពវិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋ​មន្រ្តី​ជប៉ុន​នៅ​ស្ថាន​ទូត​ជប៉ុន​ប្រចាំកម្ពុជា

2022/07/12 09:45:31 pm        538

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញ​ចូល​រួម​គោរ​ព​វិញ្ញាណក្ខន្ធ​អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម Shinzo Abe នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា ខណៈ​ស្ថានទូតជប៉ុននៅកម្ពុជាបើកទទួលសាធារណជនដែលមានបំណងចូលរួមរំលែកទុក្ខ ចំពោះ​សពឯកឧត្ដម អាបេ។

 សា្ថនទូតជប៉ុននៅភ្នំពេញ និងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប បានបើក​ទទួល​សាធារណ​ជន ចូលរួមសរសេរសាររំលែកទុក្ខ ចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ នៅតាមទីតាំង​ និង​កាល​បរិច្ឆេទ​មួយ​ចំនួន​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​១៦ ខែកក្កដានេះ។

 ក្រោយពីប្រកាសបើកឲ្យសាធារណជនចូលគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ស៊ីនហ្សូ អាបេ មាន​ថ្នាក់​ដឹកនាំកំពូលៗរបស់កម្ពុជា និងថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា រួមទាំងបង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធឯកឧត្តមជាបន្តបន្ទាប់ ដោយបានចារ​នៅ​ក្នុង​ក្រាំង​មាស​សម្តែងការសោកសៅ និងរន្ធត់ជាពន់ពេក។

 ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន បានទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ ការបាត់បងជីវិតរបស់រដ្ឋបុរសជប៉ុនរូបនេះ ដោយសារតែជនទុច្ចរិតបានបាញ់ប្រហារយ៉ាងព្រៃផ្សៃ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ខណៈដែលឯកឧត្តមបាន​កំពុង​ថ្លែង​សុន្ទរកថា​ឃោសនា​មួយនៅទី ក្រុងណារ៉ាប្រទេសជប៉ុន។ ក្រោយពីឮដំណឹង​ចំពោះ​មរណភាព​ឯកឧត្តម ស៊ិនហ្សូ អាបេនេះ ថ្នាក់ដឹកនាំបណ្តាពិភពលោក រួមទាំងថ្នាក់ដឹកនាំកម្ពុជា អ្នក​នយោបាយ​ជាន់ខ្ពស់កម្ពុជា និងប្រជាជនកម្ពុជា បានចូលរួមចំពោះ​មរណ​ទុក្ខ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​នេះ​។

 ជាមួយនឹងមរណភាពរបស់ឯកឧត្តម ស៊ីនហ្សូអាបេនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជាបានប្រកាសឲ្យមានការកាន់ទុក្ខនៅទូទាំងប្រទេសកម្ពុជា ដោយ​ប្រកាស​​​ឲ្យ​មាន​ការបង្ហូតទង់ជាតិពាក់កណ្តាលដង នាថ្ងៃអាទិត្យទី១០កក្កដាផងដែរ ដោយ​សម្តេច​តេជោ​នាយករដ្ឋមន្រ្តីបានថ្លែងថាមរណភាពរបស់ឯកឧត្តម អាបេ ស៊ិនហ្សូ មិនត្រឹមតែជា​ការ​បាត់​ប្រកប​ដោយ​ភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យ​សម្រាប់​តែ​ប្រជាពលរដ្ឋ​ជប៉ុន​ប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm