បាល់ទាត់៖ អតីតកីឡាករជំរើសជាតិអង់គ្លេស Jack Wilshere ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ Arsenal ដែលជាការងារដំបូងក្នុងអាជីពជាគ្រូបង្វឹក។ បុរសវ័យ ៣០ឆ្នាំរូបនេះទើបតែបានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់កាលថ្ងៃទី៨ ខែកក្កដា។

Jack Wilshere ខ្លួនឯងជាកីឡាកដែលចេញពីយុវជនថ្នាលរបស់ Arsenal មុនពេលបានចូលលេងក្រុមធំតាំងពីអាយុ ១៦ឆ្នាំ និងបង្ហាញខ្លួនសរុប ១៩៧លើកឈ្នះជើងឯក FA Cup ពីរលើក។ ក្រោយចាកចេញពី Arsenal, Jack Wilshere បានចូលរួមជាមួយក្លិបមួយចំនួនដូចជា West Ham, Bolton, Bournemouth និងក្លិបដាណឺម៉ាក AGF Aarhus។ តែតាំងពីចាកចេញពី Arsenal នោះ Wilshere លេងបានតែ ៣៦ប្រកួតជាមួយក្លិបដែលបានរៀបរាប់ខាងលើដោយសារបញ្ហារបួស៕
អត្ថបទ៖នាង សុភាវុធ