
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ នាទីស្តីការក្រសួងការបរទេស។
ជំនួបពិភាក្សានេះ ផ្តោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា និងសហរដ្ឋអាមេរិក រួមទាំងបញ្ហាសំខាន់ៗ មួយចំនួនទៀត ។
គួរបញ្ជាក់ថា ឯកឧត្តម Daniel J. Kritenbrink ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា និងជប៉ុន ចាប់ពីថ្ងៃទី ១១-១៥ ខែកក្កដា ឆ្នាំ២០២២។
តាមកម្មវិធីឯកឧត្តន Daniel J. Kritenbrink នឹងអញ្ជើញទៅទស្សនកិច្ចនៅសារមន្ទីរជាតិនារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ស្អែកនេះ៕




