ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុប្រកាសថា បើភ្លៀងនៅតែបន្តធ្លាក់ និងបណ្តាលឱ្យជន់លិចផ្លូវជាតិលេខ៤ កាន់តែខ្លាំង នឹងអាចឈានទៅផ្អាកការចរាចរណ៍ជាបណ្តោះអាសន្នត្រង់ចំណុចស្ទឹងសំរោងចន្លោះគីឡូម៉ែត្រ១១៥-១១៦ ស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នាពេលខាងមុខនេះ។



