
អង្គការសហប្រជាជាតិនិយាយថា ប្រទេសឥណ្ឌាទំនងជានឹងមានចំនួនប្រជាជនលើសប្រទេសចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៣។
អង្គការសហប្រជាជាតិ បានចេញផ្សាយរបាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសចិនគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅឆ្នាំនេះដែលមានប្រជាជនចំនួន ១.៤២៦ពាន់លាននាក់ បន្ទាប់មកគឺប្រទេសឥណ្ឌា មានចំនួន ១.៤១២ពាន់លាននាក់។ របាយការណ៍បានព្យាករណ៍ថា ចំនួនប្រជាជនឥណ្ឌានឹងកើនឡើងលើសប្រទេសចិននៅឆ្នាំក្រោយ ហើយបន្តកើនឡើងសម្រាប់ឆ្នាំខាងមុខ។ របាយការណ៍និយាយថានៅឆ្នាំ២០៥០ ប្រទេសឥណ្ឌាត្រូវបានគេប៉ាន់ប្រមាណថានឹងមានប្រជាជនជាង ១.៦៦ពាន់លាននាក់។