
កោះកុង៖ ប្រធានថ្មីសាខាគយ និងរដ្ឋាករខេត្តកោះកុង បានតាំងចិត្តថា នឹងបង្កើនការគៀងគររកចំណូលជូ នជាតិ ក៏ដូចជាបង្រ្កាបបទល្មើសគេចពន្ធផ្សេងៗ ជាពិសេសផ្តល់សេវារដ្ឋបាលដល់ក្រុមរថយន្តចង្កូតស្តាំឱ្យបង់ពន្ធត្រឹមត្រូវតាមច្បាប់។
លោក ទុំ ណូ ប្រធានថ្មីនៃសាខាគយ និងរដ្ឋាករខេត្តកោះកុង ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនៅថ្ងៃទី១២ ខែកក្កដាបានលើកឡើងថា រាល់បទល្មើសគេចពន្ធតូចធំផ្សេងៗតាមច្រកព្រំដែន ឬទីតាំងភូមិសាស្រ្តគោលដៅ ចាំបាច់ត្រូវតែបង្រ្កាបឱ្យបានទាន់ពេលវេលាចៀសវាងធ្វើឱ្យចំណូលពន្ធថយចុះ។ លោកបន្ត ថា អំឡុងពេល៣ខែខាងមុខដែលរាជរដ្ឋាភិបាលឯកភាពឱ្យក្រុមរថយន្តចង្កូតស្តាំចូលខ្លួនមកបង់ពន្ធ គឺសាខាគយ និងរដ្ឋាករខេត្តកោះកុង ក៏ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងការផ្តល់សេវារដ្ឋបាលជូនពលរដ្ឋម្ចាស់យានយន្តទាំងនោះឱ្យបានលឿនផងដែរ។
ថ្លែងក្នុងពិធីនោះដែរលោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ រំពឹងថា លោក ទុំ ណូ នឹងយកបទពិសោធន៍ចំណេះដឹងដែលបានបម្រើការងារនៅខេត្តព្រះសីហនុ ធ្វើយ៉ាងណាផ្តល់ឱកាសដល់ការស្វែងរកចំណូលបង់ពន្ធអាករជូនជាតិគ្រប់ទៅតាមចំនួនផែនការដាក់ចេញ។ លោកក៏បា នជំរុញឱ្យប្រធានថ្មីសាខាគយ និងរដ្ឋាករខេត្តកោះកុង ជំនះរាល់ឧបសគ្គគ្រប់បែបយ៉ាង ក៏ដូចជាសហការជាមួយស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីសម្រេចល ទ្ធផលការងាររលូនល្អប្រសើរ។
ទាក់ទិននឹងករណីរថយន្តចង្កូតស្តាំ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានស្នើ លោកប្រធានថ្មីនៃសាខាគយ និងរដ្ឋាករខេត្តកោះកុង ត្រូវទប់ស្កាត់បង្រ្កាបឱ្យបានកុំមានការលួចលាក់នាំចូលក្នុងប្រទេសជាថ្មី ចំពោះតួលេខរថយន្តចាស់ ក៏ត្រូវធ្វើតាមច្បាប់ដែលរាជរដ្ឋាភិបាលបានឯកភា ពកន្លងទៅថ្មីៗនេះ។
ដោយឡែកលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏រំពឹងដែរថា ប្រធានថ្មីសាខាគយ និងរដ្ឋករខេត្ត នឹងអនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ក្នុងន័យសម្រេ ចបានផែនការរកចំណូលជូនជាតិ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ចំពោះទំនិញគេចពន្ធ គប្បីបង្រ្កាបឱ្យខាតបាន។
របាយការណ៍លទ្ធផលការងារអានដោយលោក សំ កុសល អតីតប្រធានគយ និងរដ្ឋាករខេត្តកោះកុង បានឱ្យដឹងថា ក្នុងឆមាសទី១ដើមឆ្នាំ២០២២ សាខាគយ និងរដ្ឋាករខេត្តកោះកុង ប្រមូលចំណូលពន្ធបាន៦.០៣៥១ពាន់លានរៀល ធៀបនឹងផែនការសម្រេចបាន១០១.០១ភាគរយនៃផែនការប្រមូលចំណូល៕អត្តបទ៖ ឈឹម មករា




