ភ្នំពេញ៖សាធារណជនជាច្រើន នៅថ្ងៃទី១៣ ខែកក្កដានេះ បានអញ្ចឹញមកកាន់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្នុងបំណងចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពអតីតនាយករដ្ឋមន្រ្តីជប៉ុនឯកឧត្តម ស៊ីនហ្សូ អាបេ។
បើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញ បានបង្ហាញថា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២២ ស្ថានទូតជប៉ុននៅភ្នំពេញ បើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុនេកឧត្តម ស៊ីនហ្សូ អាបេ។
សាធារណៈអាចចូលរួមបានចាប់ពីម៉ោង ១០ព្រឹកដល់ថ្ងៃត្រង់ និងម៉ោង២ដល់៤ល្ងាច ដោយត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនណាមួយ ដូចជាលិខិតឆ្លងដែនជាដើម។
គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្រ្តីជប៉ុនឯឧត្តម ស៊ីនហ្សូ អាបេ បានទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដោយការបាញ់ប្រហារ៕





