មីយ៉ាន់ម៉ា៖ ក្រុមអ្នកតវ៉ាមីយ៉ាន់ម៉ា ធ្វើពិធីអុជទៀនទាំងយប់អាធ្រាត្រ បន្ទាប់ពីក្រុមអ្នកឃ្លាំមើលស្ថានការណ៍ក្នុងស្រុកបាននិយាយថា រហូតមកដល់ពេលនេះកងកម្លាំងសន្តិសុខបានសម្លាប់មនុស្សចំនួន ៥១០នាក់ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ខណៈក្រុមសកម្មជននៅថ្ងៃអង្គារនេះ បានធ្វើយុទ្ធនាការបះបោរស៊ីលថ្មីមួយ ដើម្បីគប់ពង្រាយសំរាមនៅតាមដងផ្លូវនានា។ កូដកម្មពង្រាយសំរាមគឺជាកូដកម្ម ធ្វើឡើងដើម្បីប្រឆាំងនឹងរបបយោធា។

ចំនួនមនុស្សស្លាប់ចេះតែកើនឡើង ខណៈប្រទេសមហាអំណាចពិភពលោក បង្កើនការថ្កោលទោសយុទ្ធនាការបាញ់សម្លាប់គ្មានធម៌មេត្តា លើចលនាទាមទារឲ្យមានរបបលទ្ធិប្រជាធិបតេយ្យឡើងវិញ និងដោះលែងលោកស្រី Aung San Suu Kyi។ ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឲ្យពិភពលោករួបរួមគ្នា ដាក់សម្ពាធលើរបបសឹកមួយនេះ បន្ទាប់ពីបាតុករជាង ១០០នាក់ត្រូវបានសម្លាប់ក្នុងការបង្ហូរឈាម នៃអំពើហិង្សាកាលពីចុងសប្ដាហ៍កន្លងទៅ។
ការជួបជុំនានាប្រចាំថ្ងៃនៅទូទាំងសហភាពមីយ៉ាន់ម៉ា ធ្វើឡើងដោយក្រុមអ្នកតវ៉ាគ្មានអាវុធ ត្រូវបានឆ្លើយតបដោយឧស្ម័នបង្ហូរទឹកភ្នែក កាំភ្លើងគ្រាប់ជ័រ និងកាំភ្លើងគ្រាប់ពិត។ សមាគមជួយអ្នកទោសនយោបាយ (AAPP) បាននិយាយថា ខ្លួនបានបញ្ជាក់ពីចំនួនមនុស្សស្លាប់សរុបចំនួន ៥១០នាក់ ប៉ុន្តែបានព្រមានថា ចំនួនពិតប្រាកដអាចខ្ពស់ជាងនេះ៕
អត្ថបទ៖ សុខមាន