
ភ្នំពេញ៖ ឯកឧត្តម Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលកំពុងតែបំពេញ ទស្សនកិច្ចនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្ទាល់ ក្នុងការរួមចំណែកជួយដល់មីយ៉ានម៉ាស្វែករកសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញ។
ការវាយតម្លៃនេះ ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២៕





