បាល់ទាត់៖ ក្លិបបាល់ទាត់ Wolverhampton បាននាំយកខ្សែការពារអៀកឡង់ Nathan Collins ពី Burnley ក្នុងតម្លៃ ២០.៥លានផោន។ កីឡាករវ័យ ២១ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៥ឆ្នាំបូករួមនឹងលក្ខខណ្ឌបន្តបន្ថែមទៀត។
Nathan Collins គឺជាកីឡាករដំបូងដែល Wolves នាំមកកាន់កីឡដ្ឋាន Molineux មុនរដូវកាលថ្មីខាងមុខ និងមកជំនួសតំណែង Romain Saiss ដែលបានចាកចេញក្រោយផុតសុពលភាពកិច្ចសន្យា។ មុនមកដល់ Burnley, Nathan Collins បានចំនាយពេល ២រដូវកាលនៅ Stoke City មុនពេលផ្លាស់មកកាន់ Burnley ក្នុងតម្លៃ ១២លានផោន។ រំលឹកថា Wolverhampton បញ្ចប់រដូវកាលមុនលេខ ១០ មាន ៥១ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ