បាត់ដំបង៖ កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុច ភូមិវាលរលឹម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង មានជំនន់ទឹកភ្លៀងបណ្ដាលឱ្យលិចលង់ផ្ទះប្រជាពលរដ្ឋ ចំនួន០៥ខ្នង លិចផ្លូវប្រវែង៧០ម៉ែត្រ និងលិចស្ពាន៥៨ បាក់អស់ក្បាលស្ពានមួយចំហៀងខាងលិច។
អភិបាលស្រុកសំឡូត លោក សើ សាម៉េត បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ ខណៈទឹកបានស្រកវិញជាបណ្ដើរៗ ប៉ុន្តែភ្លៀងបន្តធ្លាក់នៅឡើយ៕



