អាជ្ញាធរខណ្ឌទួលគោក ចុះត្រួតពិនិត្យការដ្ឋានសាងសង់ អគារខុនដូរមួយកន្លែង មានយីហោ W

2022/07/13 07:31:11 pm        1.7 K

ភ្នំពេញ៖ ក្រោយមានការសំណូមពរ និង​ត្អូញត្អែរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ​ដែលបានលើកឡើងថា ការដ្ឋាន​មួយកន្លែងនៅជាប់សាលាខណ្ឌទួលគោក កំពុងសាងសង់​ រំលោភលើចិញ្ចើមផ្លូវ បង្កការ​កកស្ទះ និងខ្វះលក្ខណៈបច្ចេកទេស ​គ្មាន​ស្តង់ដារ​ អាច​បង្ក​ហានិភ័យ និងគ្រោះថ្នាក់​ដល់​ពលរដ្ឋ​អ្នក​ធ្វើដំណើរ។

ទីតាំងការដ្ឋានកំពុង​សាងសង់​ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៦ ​កែងផ្លូវលេខ៣២៩ ភូមិ៣ សង្កាត់បឹងកក់ទី២ ​ខណ្ឌទួលគោក ​រាជធានីភ្នំពេញ។

ជាក់ស្ដែង​នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក ទៀវ សំអឿន អភិបាលរង​ខណ្ឌទួល​គោក ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​រដ្ឋបាលខណ្ឌ​ចុះត្រួតពិនិត្យ និងធ្វើការ​អប់រំ​ណែនាំ​ដល់​ម្ចាស់គម្រោង​សាងសង់​ការដ្ឋាន ​ដើម្បីធ្វើ​យ៉ាង​ឲ្យ​មាន​សុវត្ថិភាព ​សណ្ដាប់ធ្នាប់ ​អនាម័យ​ល្អ និង​មិន​ប៉ះពាល់​ដល់សណ្ដាប់ធ្នាប់សាធារណៈ។

ក្នុងការចុះត្រួតពិនិត្យនេះដែរ​លោក ទៀវ សំអឿន ​អភិបាលរងខណ្ឌទួលគោក បានឱ្យដឹងថា ចំពោះទីតាំង​ការដ្ឋាននេះ​ មាន​ច្បាប់​អនុញ្ញាត​សាងសង់​ត្រឹម​ការ​សាងសង់​ក្នុង​ទំហំដីក្នុងប្លង់​ត្រឹមត្រូវ​ពុំបាន​រំលោភ​ចិញ្ជើម​ផ្លូវសាធារណៈឡើយ ​មាន​ព័ទ្ធ​សំណាញ់​និង​របាំង​ដែក​ ការពារ​ធ្លាក់​របស់​របប គ្រប់ជាន់​ ជៀសវាង​បង្កហានិភ័យ​ដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរជាដើម។

លោក អភិបាលរងខណ្ឌ បានបន្ថែមទៀតថា ចំពោះដែលថា ការដ្ឋានបង្កការកក់​ស្ទះនោះ គឺមាន​បន្តិចបន្តួច ប៉ុន្តែពេលចាក់បេតុងម្ដងៗ ​គឺអាជ្ញាធរអ​នុញ្ញាត​ឲ្យបិទផ្លូវតែមួយចំហៀងប៉ុណ្ណោះ ពុំដែល​អនុញ្ញាត​បិទផ្លូវទាំងស្រុងឡើយ៕ អត្ថបទ៖ កុម្ភៈ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm