វែ​ល​បញ្ជូន​កីឡាករ​ ៣នាក់​ចេញពី​ជំរំ​ក្រោយ​បំពាន​វិធានការ​សុខាភិបាល​

2021/04/27 09:59:58 am        97

​បាល់ទាត់៖ ​កីឡាករ​របស់​ក្រុម​ជំរើសជាតិ​វែ​ល ៣នាក់​ត្រូវ​បាន​បញ្ជូន​ចេញពី​ជំរំ បន្ទាប់ពី​ពួកគេ​បាន​បំពាន​វិធានការ​សុខាភិបាល​។ ​កីឡាករ​ទាំង ៣នាក់​នោះ​រួមមាន Hal Robson-Kanu, Rabbi Matondo​ និង Tyler Roberts​។​ ​​ក្រុម​វែ​លកំ​ពុង​ត្រៀម​ប្រកួត​ជំ​រុះ World Cup ២០២២ ទទួល​ក្រុមបាល់ទាត់​ឆេ​ក​នៅ​ទីក្រុង Cardiff​។​

​​សហព័ន្ធ​កីឡាបាល់ទាត់​វែ​ល​មិនបាន​បញ្ជាក់​ថា ពួកគេ​ទាំង​បី​មាន​កំហុស​អ្វី​ឡើយ ខណៈ​ពេល​នេះ​កីឡាករ​ទាំង ៣នាក់​បាន​ត្រលប់​ទៅ​ក្លិប​រៀង​ៗ​ខ្លួន​ហើយ​។ ​ក្នុង​នោះ​ដែរ​ខ្សែប្រយុទ្ធ Leeds United, Tyler Roberts បាន​ទទួលយក​ការ​ចោទ​ប្រកាន់ និង​បាន​សុំទោស​ពី​កំហុស​របស់​ខ្លួន​ផង​ដែរ​។​ ​​តាម​ពិត​ទៅ​កីឡាករ​ទាំង ៣​នាក់​ក៏​មិន​ទំនងជា​ជម្រើស ១១នាក់​របស់​វែ​ល​ពេល​ជួប​ឆេ​ក​ដែរ តែ​ប្រហែល​អង្គុយ​កៅអី​បម្រុង​ច្រើនជាង​។​ ​Matondo​ និង Tyler Roberts ជា​ជំរើស​ដំបូង​ពេល​វែ​ល​យកឈ្នះ​ម៉ិ​ក​ស៊ិ​ក​ការប្រកួត​មិត្តភាព​កន្លងទៅ​ ខណៈ Robson-Kanu​ ជា​កីឡាករ​បម្រុង​​។​ ​វែ​ល​កំពុង​ឈរ​លេខ​៤ ក្នុង​ពូ​ល​ក្រោយ​បើកឆាក​ចាញ់​ប៊ែ​ល​ហ្ស៊ិ​ក ខណៈ​ឆេ​ក​ឈរ​លើ​គេ​ក្រោយ​លេង​បាន ២ប្រកួត​ឈ្នះ​១​ និង​ស្មើ​១​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm