UN៖ របាយការណ៍មួយរបស់អង្គការសហប្រជាជាតិ ដែលផ្សព្វផ្សាយកាលពីថ្ងៃចន្ទព្យាករណ៍ថា ចំនួនប្រជាជនលើពិភពលោកនឹងកើនឡើងដល់ជាង ៨ពាន់លាននាក់នៅខែវិច្ឆិកានេះ ដោយមានត្រឹមតែប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៨ប៉ុណ្ណោះក្នុងនោះមានសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេហ្ស៊ីប អេត្យូពី ឥណ្ឌា នីហ្ស៊េរីយ៉ា ប៉ាគីស្ថាន ហ្វីលីពីន និងតង់ហ្សានីដែលមានចំនួនសរុបជាងពាក់កណ្ដាលនៃប្រទេសទាំងអស់។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានថា ចំនួនដ៏ខ្ពស់នេះគឺជាការរម្លឹកដល់ទំនួលខុសត្រូវដែលត្រូវបានចែករំលែករបស់យើង ក្នុងការថែទាំភពដែនដីរបស់យើង ខណៈដែលជំងឺរាតត្បាតសកល វិបត្តិអាកាសធាតុ សង្គ្រាម និងគ្រោះមហន្តរាយមនុស្សធម៌ដែលធ្វើឲ្យភពផែនដីនេះជួបគ្រោះថ្នាក់។ ក្ដីរំពឹងពីជីវិតរស់នៅកាន់តែល្អប្រសើររយៈពេលជិត ៩ឆ្នាំធៀបទៅនឹងទសវត្សរ៍ឆ្នាំ១៩៩០ បានកើនឡើង ដែលនឹងមើលឃើញចំនួនប្រជាជនពិភពលោកកើនឡើងដល់ ១០.៤ពាន់លាននាក់នៅត្រឹមឆ្នាំ២១០០ ប៉ុន្តែអត្រានេះត្រូវបានធ្លាក់ចុះវិញ។
ការប៉ាន់ប្រមាណពីកំណើនប្រជាជននេះមានឡើង ខណៈអត្រាកំណើតជាមធ្យមរបស់ពិភពលោកបន្តធ្លាក់ចុះ។ កាលពីឆ្នាំ២០២០ អត្រាកំណើនប្រជាជនសកលបានធ្លាក់ចុះ ១% ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៥០ មក។ បច្ចុប្បន្នអត្រាបង្កើតកូនចន្លោះពី ២ទៅ ៣នាក់ក្នុងស្ត្រីម្នាក់បានធ្លាក់ចុះនៃការបង្កើតកូនជាមធ្យម ៥នាក់ក្នុងស្ត្រីម្នាក់ក្នុងឆ្នាំ១៩៥០។ នៅត្រឹមឆ្នាំ២០៥០ គេរំពឹងថានឹងធ្លាក់ចុះបន្តិចពី ១ទៅ ២នាក់ក្នុងស្ត្រីម្នាក់៕
អត្ថបទ៖ សុខមាន