កម្ពុជារំពឹងមានកំណើនទេសចរឡើងវិញ ខណៈទេសចរតំបន់ និងពិភពលោក កំពុងងើបឡើង

2022/07/13 08:33:12 pm        770

ភ្នំពេញ៖ អ្នកប្រកបមុខរបរក្នុងវិស័យទេសចរ រំពឹងថា វិស័យទេសចរណ៍នៅកម្ពុជា ងើបឡើងវិញឆាប់រហ័ស ខណៈកំណើនភ្ញៀវទេសចរពិភពលោក និងតំបន់ បង្ហាញនូវចំណុចវិជ្ជមាននៃការងើបឡើងវិញ។

លោក ពេជ សូវៀត ស្ថាបនិក (CEO) នៃក្រុមអួតអេប (Uot App) ដែលជាសហគមន៍​ឌីជីថល​សម្រាប់​អ្នកដើរលេង លើកឡើងក្នុងកិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០២២ នេះថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង​កូវីដ១៩ អនុវត្តផែនការគ្រប់ជ្រុងជ្រោយ ​កម្ពុជាកំពុងក្លាយ​ទៅជាគៅលដៅ​ទេចរណ៍​មួយប្រកប​ដោយ​សុវត្ថិភាព ​ដែលអាចធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងតំបន់ ​ដែលអាចធ្វើដំណើរចេញចូល មាន​ល័ក្ខខណ្ឌ​ធ្វើដំណើរងាយស្រួលសម្រាប់ភ្ញៀវទេសចរ។

លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត​សភា​កម្ពុជា ថ្លែងថា ប្រសិនជំងឺកូវីដ ១៩ ធូរស្រាលមួយកម្រិតទៀត ​និងសង្រ្គាមរុស្សីអ៊ុយក្រែន មិនជះឥទ្ធពលខ្លាំង វិស័យទេសចរនៅកម្ពុជា នឹងងើបឡើងវិញឆាប់រហ័ស ខណៈកម្ពុជា​បានរៀបចំផែន​ការក្នុងវិស័យទេសចរណ៍​ និងកម្ពុជាមានតំបន់សក្តានុពល​ជាច្រើន​ប្រកប​ដោយភាពទាក់ទាញ ជាពិសេសកម្ពុជា​មាន​កិច្ចសហប្រតិបត្តិការជាមួយ​បណ្តាប្រទេស​លើ​ពិភលោកជាច្រើន ​នៃការ​ផ្សារភ្ជាប់​ទំនាក់ទំនង ​កិច្ចសហការតំបន់ ​និងអន្តរជាតិ ដែល​បញ្ហាទាំងនោះ​សុទ្ធតែ​ជាទីផ្សារគោលដៅល្អរបស់កម្ពុជា ក្នុងការស្រូបយកសក្តានុពលទេសចរឡើងវិញ។

បើតាមរបាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២២ នេះ ទេសរចអន្តរជាតិមកទស្សនាកម្ពុជា​មានចំនួនប្រមាណ​ ៥០ម៉ឺននាក់ ​កើនឡើងប្រមាណ ៣៩៤​ភាគរយ បើធៀបនិងឆ្នាំ២០២១ ។ ចំណែកភ្ញៀវទេសចរផ្ទៃក្នុងដែល ធ្វើដំណើរកម្សាន្ត​នៅតាម​តំបន់​រមនីយដ្ឋាននានា​នៅទូទាំងប្រទេស​ មានចំនួន ៦,៣លាននាក់ កើនឡើង ​២១៩ភាគរយ និង​ទេសចរ​បរទេស ៦៨ម៉ឺននាក់ កើនឡើង ៣៨០ភាគរយ បើធៀបនិងឆ្នាំ ២០២១៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm