អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឯកឧត្តម យឿន យឿត បានចាត់តាំងក្រុមការងារនាំទៀនព្រះវស្សា បច្ច័យ និងទេយ្យទានមួយចំនួនទៀតប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន៥ ដែលស្ថិតនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ទៀនព្រះវស្សាបច្ច័យ និងទេយ្យទាន ដែលឯកឧត្តមបានចាត់ក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំតាសាល យកទៅប្រគេនព្រះសង្ឃនេះ គឺដើម្បីចូលរួមចំណែកអុជបំភ្លឺដល់សេចក្តីត្រូវការរបស់ព្រះសង្ឃគ្រប់អង្គក្នុងការសិក្សា គម្ពីរធ៌មវិន័យ និង ព្រះត្រ័យបីដក នៅក្នុងវេលាចូលកាន់ព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តនានា ដែលស្ថិតនៅឃុំតាសាលនេះ៕




