ពិភពលោក៖ ប៉ុន្មានម៉ោងបន្ទាប់ពីមនុស្សជាច្រើននៅជុំវិញពិភពលោក បានឃើញទិដ្ឋភាពក្រហមឆ្អិនឆ្អៅចាំងនៃចក្រវាឡមិនធ្លាប់បានឃើញដែលគេថតបាន ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិកបានបញ្ចេញរូបភាពលម្អិត ដែលថតដោយកែវយឺតអវកាស James Webb។

អង្គការ NASA បាននិយាយថា រូបភាពពីកែវយឺត Webb ជាកិច្ចសហការរួមគ្នាជាមួយទីភ្នាក់ងារអវកាសអឺរ៉ុប និងកាណាដា ហើយកែវយឺតអវកាសធំ និងមានឥទ្ធិពលបំផុតរបស់ពិភពលោក បាននាំមកនៅពេលថ្ងៃចាប់រះក្នុងយុគសម័យថ្មីនៃវិស័យតារាសាស្ត្រ។ រូបភាពមួយក្នុងចំណោមរូបភាពដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញពពកលម្អងធូលី និងរស្មីនៃពន្លឺនៅជុំវិញផ្កាយងាប់ដែលគេឲ្យឈ្មោះថា Southern Ring Nebula មានអាយុកាលប្រហែល 2,500ឆ្នាំពន្លឺពីផែនដី។

ទីភ្នាក់ងារបាននិយាយអំពីរូបភាព Southern Ring Nebula ថា ផ្កាយដែលលែងមានពន្លឺនៅកណ្តាលនៃទីតាំងនេះបានបញ្ចេញឧស្ម័ន និងធូលីអស់រាប់ពាន់ឆ្នាំមកហើយទៅគ្រប់ទិសទី។ កែវយឺត Webb បានបង្ហាញជាលើកដំបូងថា ផ្កាយនេះត្រូវបានបិទបាំងដោយធូលី។ អង្គការ NASA បាននិយាយថា ព័ត៌មានលម្អិតថ្មីដូចនេះចាប់ពីដំណាក់កាលចុងក្រោយនៃជីវិតរបស់ផ្កាយ នឹងជួយយើងឱ្យយល់កាន់តែច្បាស់អំពីរបៀបដែលផ្កាយវិវត្តន៍ និងផ្លាស់ប្តូរបរិស្ថានរបស់វា៕
អត្ថបទ៖ ប៊ុនថន