លោក ហ៊ុន ម៉ាណែត​ អញ្ជើញសម្ពោធ​សមិទ្ធផល​នានា ក្នុងវត្តមង្គលមានលក្ខណ៍ នៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់

2022/07/13 10:23:57 pm        633

តាកែវ៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមពិធីស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជប្រកាសនីយប័ត្រ តែងតាំងព្រះគ្រូអនុគណស្រុកត្រាំកក់ ខេត្តតាកែវ និងសម្ពោធ​សមិទ្ធផល​នានា ក្នុងវត្តមង្គលមានលក្ខណ៍ ស្ថិតនៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។

ក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត​ សូមចូលរួមអបអរសាទរ និង​អនុមោទនា​ត្រេកអរ​ចំពោះការ​សម្ពោធ​សមិទ្ធផល​ថ្មីៗបន្ថែមទៀត នៅក្នុងទីអារាមដែលមានអាយុកាលប្រមាណ ២២០ ឆ្នាំមួយនេះ ដែលពីដើមឡើយក៏ធ្លាប់មានការខិតខំកសាងសមិទ្ធផលជាច្រើនបន្តបន្ទាប់ផងដែរ។ តាមរយៈសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដោយសារវត្តនេះធ្លាប់ជាទីកន្លែងសម្រាប់ធ្វើបុណ្យទានផង និងក៏ជាសាលាបង្រៀនអក្សរសាស្ត្រ និងបង្ហាត់ក្បាច់គុណបុរាណដល់កូនចៅអ្នកស្រុកផងដែរ ប៉ុន្តែជាអកុសល នៅក្នុងរបបអាវខ្មៅប៉ុលពត ព្រះសង្ឃត្រូវបានចាប់ផ្សឹក ហើយទីតាំងវត្តត្រូវបាន​ប្រែក្លាយ​ជាមន្ទីរពេទ្យ និងតំបន់កប់សពអ្នកជំងឺ។ ដូច្នេះ ការរីកចម្រើននៅទីនេះ ក៏អាចឆ្លុះបញ្ចាំង​ឱ្យឃើញអំពីនិន្នាការរួមនៃការអភិវឌ្ឍរីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរនៅទូទាំងប្រទេស ដោយបានឆ្លងកាត់ដំណាក់កាលជាច្រើននៅក្នុងប្រវត្តិសាស្ត្រ ជាពិសេសនៅក្រោយ​ការ​រស់រាន​ឡើងវិញចាប់ពីឆ្នាំ១៩៧៩ ​ដែលថ្នាក់ដឹកនាំទាំងក្នុងផ្នែកពុទ្ធចក្រ ​និងអាណាចក្រ ព្រមទាំង​ប្រជាពលរដ្ឋ ​បានរួបរួមគ្នាក្នុង​ធ្លុង​មហាសាមគ្គី ​និង​ខិតខំ​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនាឱ្យបាន​រីកចម្រើន​រុង​រឿងឡើងវិញ ​រហូតមកដល់បច្ចុប្បន្ន។

លោកបណ្ឌិត មានប្រសាសន៍បន្ដថា ការកើតឡើងនូវសមិទ្ធផលជាច្រើនក្នុងវិស័យព្រះពុទ្ធសាសនា និងឱកាសបានជួបជុំធ្វើបុណ្យសម្ពោធឆ្លងជាបន្តបន្ទាប់ ​ដូចពេលបច្ចុប្បន្នេះ គឺពិតជាបានបង្ហាញ​ឱ្យ​ឃើញនូវអត្ថន័យច្រើនយ៉ាង៖ ទី១. ភាពជោគជ័យគួរជាទីមោទនៈនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ​ទាំងលើការងារបង្ការទប់ស្កាត់, ការព្យាបាល​ និងការចាក់វ៉ាក់សាំង, ទី២. ការកើនឡើង​លទ្ធភាពជីវភាពរបស់ប្រជាពលរដ្ឋក្នុងបរិបទដែលកម្ពុជាជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ និង​មានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការឆ្លើយតបនឹងវិបត្តិផ្សេងៗ ដោយរក្សាបាននូវភាពធនរឹងមាំ, ទី៣. ការរីកចម្រើននៃវិស័យព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរ តាមរយៈជំនឿសទ្ធាជ្រះថ្លាដ៏មុតមាំរបស់​ប្រជាពលរដ្ឋ ព្រមទាំងការបង្កលក្ខណៈរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន​កម្ពុជា ​ចាប់តាំងពីឆ្នាំ១៩៧៩ មក, និងទី៤. បច្ច័យនៃសុខសន្តិភាព សន្តិសុខ ​សុវត្ថិភាពសាធារណៈ ដែលអំណោយផលដល់ការជួបជុំ​ញាតិមិត្ត ដើម្បីធ្វើបុណ្យធ្វើទាន សម្អាតចិត្តឱ្យបរិសុទ្ធគ្មាន​ទុក្ខ​កង្វល់ និងចូលរួមកសាងសមិទ្ធផលបានច្រើន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត​សូមអរគុណប្រជាពលរដ្ឋគ្រប់ទិសទីដែលបានចូលរួម​ថែរក្សា​សុខ​សន្តិភាព និងបន្តជំរុញការអភិវឌ្ឍជាតិទៅមុខទៀត តាមរយៈការរួមគ្នាដើរទៅមុខលើ​វិថីដ៏ត្រឹមត្រូវ, ការរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ​ដោយមិនមានការបែកបាក់ផ្ទៃក្នុងជាតិ, ការចែករំលែកជួយគ្នាទៅវិញទៅមក​ និងការខិតខំកសាងអភិវឌ្ឍខ្លួនឯង និងគ្រួសារ​ឱ្យបានរីកចម្រើនរុងរឿង។

សន្តិភាពដ៏ពេញលេញ និងសេចក្តីសុខសាន្តត្រាណក្នុងរយៈពេលជិត ២៤ឆ្នាំ មកនេះ អាច​នឹង​រលាយ​បាត់បង់ទៅវិញយ៉ាងឆាប់រហ័សក្នុងមួយប៉ប្រិចភ្នែក ប្រសិនបើសិនគ្មានការចូលរួមប្រកប​ដោយស្មារតីទទួលខុសរបស់ប្រជាពលរដ្ឋម្នាក់ៗ និងការប្តេជ្ញាចិត្តដ៏ច្បាស់​លាស់របស់​ប្រមុខថ្នាក់​ដឹកនាំ​ក្នុងការបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពឱ្យបានដាច់ខាតទោះបីក្នុងតម្លៃណាក៏ដោយ។ គ្មានអ្នកណាស្រលាញ់ខ្មែរ ការពារខ្មែរ ជាងខ្មែរខ្លួនយើងនោះទេ ដូច្នេះខ្មែរត្រូវតែខ្លាំង និង​រួមសាមគ្គីគ្នាដើម្បីថែរក្សាអត្តសញ្ញាណជាតិ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការអភិវឌ្ឍជាតិ ឱ្យឋិតឋេរចីរកាលតទៅមុខសម្រាប់អ្នកជំនាន់ក្រោយៗទៀត។

ជាចុងក្រោយលោកបណ្ឌិត សូមចូលរួមសម្តែងនូវការអបអរសាទរប្រគេនចំពោះព្រះភិក្ខុ សៅរ៍ តារាវី ព្រះចៅអធិការវត្តមង្គលមានលក្ខណ៍ ដែលទទួលបានការទុកព្រះទ័យ និងការទុកចិត្តពី​សំណាក់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី និង សម្តេចតេជោ នាយករដ្ឋមន្ត្រី, គណៈសង្ឃនាយក និងក្រសួងធម្មការ និងសាសនា តែងតាំងជា ​ព្រះគូធីរវង្សាចារ្យ អនុគណស្រុកត្រាំកក់ ដើម្បី​ព្រះអង្គបន្តចូលរួមចំណែកអភិវឌ្ឍន៍​ និងពង្រឹងវិស័យពុទ្ធចក្រនៅស្រុកត្រាំកក់ ខេត្តតាកែវឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm