ជប៉ុន ៖ នគរបាលបានបញ្ជូនក្រុមអ្នកស៊ើបអង្កេតប្រមាណ50 នាក់នៅព្រឹកថ្ងៃពុធនេះទៅកាន់ទីកន្លែងកើតហេតុនៃការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី លោកAbe Shinzo ដើម្បីស្វែងរកគ្រាប់កាំភ្លើងដែលជនសង្ស័យបានបាញ់ប្រហារ។ លោក Abe ត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលថ្លែងសុន្ទរកថាយុទ្ធនាការក្នុងទីក្រុងណារ៉ាភាគខាងលិចប្រទេសជប៉ុន។ នគរបាលបានចាប់ខ្លួនជនដៃដល់ឈ្មោះYamagami Tetsuya អាយុ 41 ឆ្នាំភ្លាមៗនៅកន្លែងកើតហេតុ ហើយបាននិងកំពុងស៊ើបអង្កេតករណីនេះ។ ក្រុមអ្នកស៊ើបអង្កេតបានចាប់ផ្តើមស្វែងរកក្នុងទ្រង់ទ្រាយធំនៅទីតាំងនេះ នៅម៉ោងប្រហែល5ព្រឹក បន្ទាប់ពីបានបិទផ្លូវនៅជុំវិញនោះ។

