ស្រីលង្កា ៖ បាតុករនៅប្រទេសស្រីលង្កាមិនត្រូវបានរារាំងដោយឧស្ម័នបង្ហូរទឹកភ្នែកដែលប្រើដោយនគរបាលនៅទីក្រុងកូឡុំបូកាលនៅថ្ងៃពុធនេះនោះទេ ដែលកងកម្លាំងនគរបាលបានព្យាយាមបំបែកហ្វូងមនុស្សនៅខាងក្រៅការិយាល័យនាយករដ្ឋមន្ត្រី។ផ្ទុយទៅវិញ បាតុករកាន់តែច្រើនឡើងត្រូវបានគេមើលឃើញថា បានដើរសំដៅទៅកាន់បរិវេណការិយាល័យ ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីរបស់ប្រទេសបានភៀសខ្លួនទៅកាន់ប្រទេសម៉ាល់ឌីវ។

