ឥណ្ឌា ៖ គណៈកម្មាធិការជាន់ខ្ពស់ប្រទេសឥណ្ឌានៅស្រីលង្កាបានសរសេរលើបណ្តាញTwitterថា ប្រទេសឥណ្ឌា បានបដិសេធយ៉ាងដាច់អហង្ការចំពោះការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលគ្មានមូលដ្ឋាន និងមិនច្បាស់លាស់ ដែលថាប្រទេសនេះបានជួយប្រធានាធិបតីស្រីលង្កា លោកGotabaya Rajapaksa ឲ្យគេចខ្លួនទៅកាន់ប្រទេសម៉ាល់ឌីវ។ ។ លោកបានបញ្ជាក់ជាថ្មីថា ប្រទេសឥណ្ឌានឹងបន្តគាំទ្រប្រជាជនស្រីលង្កា ខណៈពួកគេស្វែងរកការសម្រេចបំណងសម្រាប់ភាពរុងរឿងនិងភាពរីកចម្រើន តាមរយៈមធ្យោបាយនិងតម្លៃបែបប្រជាធិបតេយ្យ។
