អន្តរជាតិ ៖ អ៊ុយក្រែននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារដោយគ្រាប់រ៉ូកែតរយៈចម្ងាយឆ្ងាយទៅលើកងកម្លាំងរុស្ស៊ី និងយុទ្ធោបករណ៍នៅក្នុងដែនដីរបស់អ៊ុយក្រែន នៅភាគខាងត្បូង ដោយលើកឡើងថា ខ្លួនកំពុងត្រៀមវាយបកដណ្ដើមយកមកវិញដោយប្រើទាហានរាប់ម៉ឺននាក់។ យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារនេះ បានប៉ះចំឃ្លាំងស្តុកគ្រាប់រំសេវមួយកន្លែងក្នុងទីក្រុង Nova Kakhovka ក្នុងតំបន់ Kherson និងបានសម្លាប់ទាហានរុស្ស៊ី៥២នាក់ ៕

