បារាំង ៖ រដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសបារាំង បាននិយាយកាលពីថ្ងៃអង្គារថា នៅសល់ពេលតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ មុនពេលបិទទ្វារក្នុងការស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ2015 ជាមួយមហាអំណាចពិភពលោក។ ថ្លែងទៅកាន់ក្រុមតំណាងរាស្ត្រ លោកស្រី Catherine Colonna បាននិយាយថាស្ថានភាពលែងអំណោយផលទៀតហើយ និងបានចោទអ៊ីរ៉ង់ថាកំពុងប្រើយុទ្ធវិធីពន្យារពេល និងត្រឡប់ទៅកាន់ទីតាំងដែលធ្លាប់បានព្រមព្រៀង អំឡុងការចរចាក្នុងទីក្រុង Doha ប្រទេសកាតា កាលពីដើមខែនេះ ខណៈបោះជំហានទៅរកកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន។

