អ្នកធ្លាប់ចូលក្នុងធនាគារ Sacombank Cambodia និងឱសថស្ថាន ឆាតវិមាន សូមអញ្ជើញទៅធ្វើតេស្តកូវីដ-១៩ជាប្រញាប់

2021/04/27 09:59:58 am        434

ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៃក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងលើបណ្តាញសង្គម Facebook ឲ្យដឹងថា មានអ្នកកើតជំងឺកូវីដ-១៩ ធ្លាប់បានចូលទៅធនាគារ Sacombank Cambodia និងឱសថស្ថាន ឆាតវិមាន សូមអញ្ជើញទៅធ្វើតេស្តកូវីដ-១៩ជាប្រញាប់។


អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធអញ្ជើញទៅធ្វើតេស្ត និងពិនិត្យយកសំណាកទៅតាមលក្ខខណ្ឌ និងទីតាំងដូចក្នុងសេចកី្តជូនដំណឹងខាងក្រោមនេះ ៖ សេចកី្តជូនដំណឹង ករណីវីរុសកូវីដ-១៩ បានចូលក្នុងធនាគារ Sacombank Cambodia សាខានៅទីតាំងផ្ទះលេខ២៧៤, វិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១( មូលហេតុ៖ អ្នកវិជ្ជមានកូវីដ១៩ ជាបុគ្គលិកផ្នែកអនាម័យនៅទីនោះ) និងឱសថស្ថាន ឆាតវិមាន ស្ថិតនៅផ្ទះលេខ ៣៩៣Eo ក្រុម១២ មហាវិថីម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ និង២៥ ខែមីនា ឆ្នាំ២០២១ (មូលហេតុ៖ អ្នកវិជ្ជមានកូវីដ១៩ បានទៅទីតាំងខាងលើ)។ ប្រសិនបើបងប្អូនដែលមានរោគសញ្ញាដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ករ ដកដង្ហើមខ្លីៗ ឬសង្ស័យ និងធ្លាប់ចេញ-ចូល នៅទីតាំងចំនួន០២ខាងលើនេះ សូមអញ្ជើញទៅធ្វើតេស្តនៅមនី្ទរពេទ្យដែលបានកំណត់អនុញ្ញាត នៅក្នុងរាជធានីភ្នំពេញ និងខេត្តរបស់អ្នក(វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក សាលាបឋមសិក្សាសុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) មណ្ឌលសុខភាពចាក់អង្រែក្រោម ឬមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមនី្ទរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ចាប់ពីម៉ោង ៨៖៣០ ដល់១២៖០០ និង ១៤៖០០ ដល់ ១៧៖០០ ដោយឥតគិតថ្លៃ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល១៤ថ្ងៃ រាប់ពីថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយ ឬទៅទីកន្លែងនោះ។ ហើយបុគ្គលទាំងអស់ ដែលបានធ្វើតេស្ដកូវីដ១៩ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃពេញ និងត្រឹមត្រូវ បើទោះជាលទ្ធផល ធ្វើតេស្ដលើកទី១ អវិជ្ជមាន ក៏ដោយ៕អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm